Jul 13, 2018

Apple បង្ហោះ​វីដេអូ​ Ads បង្ហាញ​ពី​មុខងារ Apple Pay ផ្ញើ​លុយ​តាម​សារ​ជា​អក្សរ

Apple Pay Chash ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ព្រឹត្តិការណ៍ WWDC 2017 ដែល​មាន​ទិញ​ដៅ​បង្កើត​ឡើង​ដើម្បី​ជំនួស PayPal និង Venmo ។ តាម​ការ​បង្ហាញ​ក្នុង​វីដេអូ​មុខងារ​នេះ​អាច​ឲ្យ​អ្នក​ផ្ញើ​លុយ​តាម​កម្មវិធី iMessage ទៅ​កាន់​នរណា​ម្នាក់​បាន ហើយ​ភាគី​ម្ខាង​ទៀត​នឹង​ទទួល​បាន​ទឹក​លុយ​នៅ​ក្នុង​គណនី Apple Pay របស់​ពួក​គេ ។ មុខងារ​នេះ វា​ផ្ដល់​អាទិភាព​ខ្លាំង​សម្រាប់​ការ​បង់​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង បង់​លុយ​ថ្លៃ​វិក្រយបត្រ សំបុត្រ និង​ម្ហូប​អាហារ​ដល់​អ្នក​ណា​ម្នាក់​ដែល​នៅ​ជិត​នោះ ដែល​យើង​ខ្ជិល​ទៅ​ដក​លុយ​សុទ្ធ ។

ក្រុមហ៊ុន Apple បាន​បង្ហោះ​សេវាកម្ម​នេះ​ជា​វីដេអូ​ខ្លីៗ ក្នុង​បណ្ដាយ​សង្គម​វីដេអូ​គឺ Youtube ដែល​សម្រាប់​អ្នក​នៅ​បរទេស​ដែល​មាន​ប្រជាជន​ទម្លាប់​ចាយ​វា​យ​កាត គឺ​មើល​យល់ តែ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​ភាគ​ច្រើន​បំផុត​មិន​ទាន់​ចេះ​ចាយ​លុយ​តាម​អ៊ីនធឺណិត​គឺ​មើល​មិន​យល់ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​ប្រើ​យ៉ាង​ម៉េច​ដែរ ដូច្នេះ Apple ទើប​បើក​មុខងារ​នេះ​តែ​នៅ​ប្រទេស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

មុខងារ Apple Pay Chash នេះ​ទើប​តែ​អាច​ប្រើ​បាន​តែ​នៅ​សហរដ្ឋអាមេរិក ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​2017 ហើយ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ពី​ធនាគារ Greendot Bank ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ផ្ទេរ​ប្រាក់ P2P ​ដោយ​មិន​គិត​សេវា​ផ្ទេរ ។ មុខ​ងារ​ផ្ទេរ​ប្រាក់​របស់ Apple មួយ​នេះ​នឹង​ត្រូវ​បាន​គិត​សេវា​ផ្ទេរ​ម្ដងៗ​ចំនួន 3% នៃ​ការ​ធ្វើ​ប្រតិបត្តិការ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​កាត​ឥណទាន ឬ អ្នក​ជា​អ្នក​ប្រើប្រាស់​ក្រៅ​សហរដ្ឋអាមេរិក ។
[youtube src="XczLUoRljgU"/]

[youtube src="KRIHN_S5cb8"/]

[youtube src="cDW7adzgIlA"/] 

មុខងារ Apple Pay Chash ដាក់​ចូល​ក្នុង​កម្មវិធី Wallet ដែល​មាន​ស្រាប់​ក្នុង iOS ។ ដំណើរការ​ផ្ទេរ​ប្រាក់​នឹង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ជា​ច្រើន​ដំណាក់​កាល ដើម្បី​ជឿជាក់​ថា​គ្មាន​ជន​ផ្សេងៗ​ទៀត​មក​ចុច​ទូរស័ព្ទ​អ្នក​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ ដោយ​អ្នក​មិន​បាន​ដឹង ៕
____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក