Jul 11, 2018

វីដេអូ​លេងហ្គេម Angkor Warrior ដែល​មើល​ហើយ​ចង់​លេង​ខ្លាំង​មែនទែន


កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ស្ទូឌីយូ ​Sil Animation Studio បាន​បញ្ចេញ​វីដេអូ​នៃ​សកម្មភាព​តេស្ដ​សាកល្បង​លេង​ហ្គេម Angkor Warrior ដែល​មាន​ក្រាហ្វិក​​រស់រវើក​លំដាប់​អន្តរជាតិ​ដែល​ផលិត​ដោយ​ដៃ​កូន​ខ្មែរ​មួយ​ក្រុម និង​ដំបូង​គេ​ ។
ហ្គេម Angkor Warrior ជា​ប្រភេទ​ដើរ​វៃ​បែប 2.5D ដែល​ងាយស្រួល​ដល់​ប្អូនៗ​តូច​ក៏​អាច​លេង​បាន​ដែរ ។ បើ​លោកអ្នក​ធ្លាប់​លេង​ហ្គេម God of War ត្រង់​ឈុត​វៃ​មេ​នោះ លោកអ្នក​ក៏​ទទួល​អារម្មណ៍​ដូចគ្នា​ហ្នឹង​ដែរ តែ​ Angkor Warrior ពិសេស​ត្រង់​ថា​ក្រាហ្វិក​ជា​បែប​ទេសភាព​ខ្មែរ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​លេង ភ្ញាក់ផ្អើល ព្រោះ​មិន​ដែល​បាន​ឃើញ​ពី​មុន​មក ។

KHGadgets សង្ឃឹម​ថា​ហ្គេម​នេះ​និង​ដាក់​លេង​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​គ្រោងឆ្អឹង​គឺ​មាន​សព្វគ្រប់​ហើយ នៅ​តែ​បង្កើត​វគ្គ​តែប៉ុណ្ណោះ ។ ព័ត៌មាន​យ៉ាងណា​ទៀត​នោះ​យើង​ខ្ញុំ​នឹង​បន្ត​លើក​យក​មក​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត ។
________________
ប្រភព https://www.facebook.com/Angkor-Warrior-1927823483946312/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក