Jul 26, 2018

ប្រព័ន្ធ​ដំណើរការ Android 8.0 Oreo ទើប​តែ​មាន​អ្នក​ប្រើ​តែ 12.1% នៃ​ចំនួន​​ទូរស័ព្ទ​ដែល​កំពុង​បើក​​ប្រើប្រាស់

មាន​រឿង​មួយ​ដែល​ទោះជា​មាន​លុយ​មហាសាល​ក៏​មិន​អាច​ធ្វើ​កើត​នោះ​គឺ ការ​នាំ​យក​ប្រព័ន្ធ​ដំណើរការ Android ទៅ​បំពាក់​លើ​ទូរស័ព្ទ​ឲ្យ​ទាន់​ពេល​វេលា ។ ខុស​ពី​ផលិតផល​របស់​Apple ដែល​មាន​ដូចជា​iPhone iPad Macbook រហូត​ដល់ iMac គឺ​តែងតែ​ទទួល​បាន​ការ​បន្ទាន់​សម័យ​ភ្លាមៗ​ឲ្យ​តែ មាន​ចេញ​ប្រព័ន្ធ​ដំណើរការ​ដាក់​ឲ្យ​ប្រើ ។ ហើយ​នេះ​ជា​មូលហេតុ​មុន​គេ​ដែល​អតិថិជន​ទិញ ​iPhone យក​មក​ប្រើ​បើ​ទោះ​ជា​ស៊េរី​ចាស់​ក៏ដោយ ។

ជា​រៀងរាល់​ខ្មែរ Google តែងតែ​ចេញ​កំណែ​ឲ្យ​ប្រព័ន្ធ Android​ របស់​ខ្លួន និង​ជា​រៀងរាល់​ឆ្នាំ​តែងតែ​ចេញ​ជំនាន់​បន្ទាប់​របស់ Android សម្រាប់​មក​ដល់​ពេល​នេះ Android បាន​ចេញ​ដល់​ជំនាន់ Android 8.1 Oreo ដែល​គេ​ឃើញ​មាន​ប្រើ​តែ​ជាមួយ​ទូរស័ព្ទ​ចេញ​ថ្មី​តែ​ប៉ុណ្ណោះ ទោះជា​ទូរស័ព្ទ​ស៊េរី​ចាស់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​អាច​ប្រើ Android 8.1 Oreo ក៏​អត់​បាន​ប្រើ​ដែរ ។
យោង​តាម​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា Android 8.1 Oreo ឥឡូវ​នេះ​មាន​ចំនួន​អ្នក​ប្រើ​តែ ​12.1 % នៃ​ទូរស័ព្ទ Android ទាំងអស់​ដែល​កំពុង​ប្រើ​សព្វថ្ងៃ  ។សម្រាប់​ Android 7 Nougat គឺ​មាន​ចំនួន​អ្នក​ប្រើ​ 30.8% ។

នៅ​ឆ្នាំ​ក្រោយ​គេ​សង្ឃឹម​ថា ការ​យក​ប្រព័ន្ធ​ដំណើរការ​ស៊េរី​ថ្មី Android P និង​អាច​ដល់​12.1% ក្នុង​រយៈពេល 11 ខែ​ខាង​មុខ​នេះ ។ KHGadgets គិត​ថា​ Android គួរតែ​បើក​ឲ្យ​គ្រប់​ទូរស័ព្ទ​ទាំងអស់​អាច​ប្រើ​Android រសជាតិ​ដើម ទម្រាំ​ក្រុមហ៊ុន​ទាំងនោះ​ផ្សំ​គ្រឿង​សម្រាប់​ទូរស័ព្ទ​​នីមួយ​ៗបាន ៕
_______________
ប្រភព android

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក