Jul 11, 2018

តោះ! មក​​ស្គាល់​​ឧបករណ៍​​អាន​​សៀវភៅ​​អេឡិចត្រូនិក​​របស់ Amazon ទាំងអស់គ្នា

នៅ​ប្រទេស​យើង​មាន​អ្នកចូលចិត្ត​អាន​សៀវភៅ​ដូច​ជា​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ វា​អាច​ដោយសារ​កត្តា​នៃ​ការ​រីក​ចំរើន​បច្ចេកវិទ្យា​ទូរស័ព្ទ និង​បណ្តេញ​សង្គម​ផ្សេងៗ​ធ្វើអោយ​មនុស្ស​ខ្ជិល​អាន។ កត្តា​នេះ​ហើយ​ដែល​វា​ធ្វើអោយ​សមត្ថភាព​នៃ​កា​គិត និង​ការ​សរសេរ​មានការ​ធ្លាក់ចុះ។ តែ​បើ​អ្នក​​ក្រឡេក​ទៅ​ប៉ែក​អឺរ៉ុប​វិញ​មិនថា​​នៅ​តាម​ទី​សាធារណៈ កន្លែង​កំសាន្ត​នានា រឺ​ចំណត ឡានក្រុង​ជា​ដើម​សុទ្ធតែ​មាន​​អ្នក​កាន់​សៀវភៅ​និង​កាសែត​ស្ទើរ​គ្រប់​ដៃ ទោះជា​គេ​មាន​ទូរស័ព្ទ ទំនើប​ប្រើ​ក​ដោយ​។

ហើយ​គេ​ក៏បាន​ផលិត​ចេញ​នូវ​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក​ផង ដែរ។ អ្វី ដែល KHGadgets ចង់និយាយ​នោះ​គឺ​ផលិតផល​របស់​ក្រុមហ៊ុន​យក្ស Amazon គឺ Kinlde Fire ដែល​វា​ជា​កន្លែង​ផ្ទុក​សៀវភៅ​រាប់​លាន​ក្បាល និង​មាន​មុខងារ​ដូច​ជា​Tablet អញ្ចឹង​គ្រាន់តែ​វា​មិន​មាន​ប្រើ​ប្រាស់​​ស៊ីម​កាត​នោះ​ទេ ហើយ​ថ្ម វិញ​ក៏​កាន់​បាន​យូរ​រាប់​អាទិត្យ​ឯណោះ។ និយាយ​អោយ​ចំ​ទៅ​នៅ​ស្រុក​យើង​ក៏ មាន​អ្នក​ប្រើប្រាស់​វា មួយ​ចំនួន​ដែរ ហើយ​ចំពោះ​តម្លៃ​របស់ វា​វិញ​គឺ​ពិត​ជា​សមរម្យ​មែនទែន ដោយ​មាន​ចាប់​ពី​ក្រោម 100 ដុល្លា ដល់ ជាង 100 ដុល្លា​ប៉ុណ្ណោះ!

ចពោះតម្លៃនៅលើគេហទំព័រ Amazon មានដូចជា៖
  • Amazon HD 10 : 149.99$
  • Amazon HD 10 KIDS Edition : 199.99$
  • Amazon HD 8 :79.99$
  • Amazon HD 8 KIDS  Edition: 129.99$
  • Amazon HD 7 : 49.99$
  • Amazon HD 7 KIDS Edition: 99.99$
ចំពោះ​តម្លៃ​នៅ​ស្រុក​ខ្មែរ​យើង​វិញ​រាង​ថ្លៃជាង​ហ្នឹង​បន្តិច ហើយ​បើសិន​ជា​អាច​យើង​ខ្ញុំ​នឹង​បង្ហាញ​ក្នុង ពេល​ឆាប់ៗ​នេះ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក