Jul 24, 2018

Acer ប្រកាស​កុំព្យូទ័រ​ហ្គេម Predator Helios 500 ក្តៅៗ​ជាមួយ​កម្រិត​បង្ហាញ 4K និង​តួខ្លួន​ស្រោប​ដោយ​លោហៈបែប 3D

និយាយ​ដល់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ហ្គេម​អ្នក​ប្រាកដ​ជា​នឹក​ដល់​ក្រុមហ៊ុន​បួន​មុន​គេ​គឺ Asus, Razer,​MSI និង Acer។ Acer ដូចជា​ចាស់​វស្សា​ហើយ​ក្នុង​ការ​ផលិត​កុំព្យូទ័រ​គ្រប់​ប្រភេទ​របស់​ខ្លួន ហើយ​ឥឡូវ​នេះ​ក្រុម​ហ៊ុន​នេះ​ក៏​មិន​បង្អង់​ដៃ​ដែរ​ដោយ​គាត់​ទើប​តែ​ប្រកាស​ចេញ​កុំព្យូទ័រ​ហ្គេម​ជំនាន់​ថ្មី​របស់​ខ្លួន​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌា គឺ Acer Predator Helios 500 ជាមួយ​កម្រិត​បង្ហាញ 4K និង​តួខ្លួន​ស្រោប​ដោយ​លោហៈ​បែប 3D​ ដែល​ក្រុមហ៊ុន​នេះ​បាន​បង្ហើប​ម្តង​រួច​មក​ហើយ​កាលពី​ធ្វើសន្និសិទ​ប្រចាំឆ្នាំ​របស់​​ខ្លួន​កាល​ពី​ខែ​មេសា គ្រាន់តែ​ពេលនោះ​វា​ស្ថិត​ក្នុង​​ដំណាក់កាល​ម៉ាស៊ីន​តេស្ដ។
ចំពោះ​ការ​ប្រកាស​នៅ​ឥណ្ឌា​នេះ​វិញ​ឃើញ​ថា​វា​មាន​បំពាក់​ដោយ​គ្រឿង​ក្នុង​គីឡូ ធ្ងន់​ដែល​ទើប​តែ​ចេញ ដូចជា​មាន CPU Intel Core i7និង Core i9 បូក​ផ្សំ​ជាមួយ​ក្រាហ្វិក​កាត Nvidia GeForce ទំហំ 8G ទំនើម និង​រហ័ស​​ក្នុង​ការ​ត​ភ្ជាប់​ទៅ​ឧបករណ៍​ផ្សេងៗ។ វា​ចែក​ចេញ​ជា​ពីរ​ប្រភេទ​សំរាប់​តំរូវ​ទីផ្សារ ​គឺ​មួយ​ប្រើប្រាស់​CPU Intel Core i9-8950HKនិង ក្រាហ្វិក​កាត Nvidia GeForce GTX 1070 8GB។ ហើយ​មួយ​ប្រភេទ​ទៀត​ប្រើប្រាស់ CPU AMD Ryzen 7 2700 មាន​ក្រាហ្វិក​កាត​ប្រភេទ AMD Vega 56។ ហើយ​ខុស​គ្នា​មួយ​ទៀត​ត្រង់​មួយ​មាន​កម្រិត​បង្ហាញ​ដល់ 4K Ultra-HD ហើយ​មួយ​ទៀត​ដែល​ប្រើ UPU AMD អាច​បង្ហាញ​ក្នុង​កម្រិត Full-HD IPS ហើយ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ទំ​ហំ​អេក្រង់ 17.3អ៊ញដូចគ្នា ចំពោះ​អង្គ​ចង​ចាំ​វិញ មួយ​មាន​បំពាក់​អង្គ​ចង​ចាំ​ប្រភេទ Intel Optane និង​មួយ​ទៀត​ជា NVMePCIe SSDs ហើយ​ចំពោះ​រ៉េម​លោក​អ្នក​អាច​ថែម​បាន​រហូត​ដល់ 64GB ។
វា​ត្រូវ​បាន​រចនា​ឡើង​ក្នុង​រចនាបថ​លោហធាតុ AeroBlade 3D ជាមួយ​ពន្លឺក្តាចុច RGB ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Acer ផ្ទាល់​ដែល​ភ្ជាប់​មក​ជាមួយ​កង្ហារ​ត្រជាក់​កម្រិត​ខ្ពស់​ផង​ដែរ។
ដូច្នេះ​តាមរយៈ​លក្ខណៈ​ពិសេស​ខាងលើ​ឃើញ​ថា​វា​មិន​អន់​ទេ ដែល​អ្នក​លេង​ហ្គេម​នៅ​ស្រុក​យើង​ក៏​នឹង​ពេញ​ចិត្ត​ស្តូក​ដែរ។ តែ​តម្លៃ វិញ​ក៏​មិន​អន់ ដែរ ដោយ​នៅ​ឥណ្ឌា​មាន​តម្លៃ ប្រហែល 2900 ដុល្លា ឯ​ណោះ!


_______________
ប្រភពៈ91Mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក