Jul 18, 2018

ពិតជា​អស្ចារ្យ​មែន​សិស្ស​សាលា​អាយុ 9 ឆ្នាំ ចេះ​ផលិត​ឧបករណ៍​បោក​សម្លៀកបំពាក់​ដោយ​មិន​ប្រើប្រាស់​អគ្គិសនី

សួស្ដី​ប្រិយមិត្ត តើ​ធ្លាប់​ឮ​អំពី​ម៉ាស៊ីន​បោក​គក់​សម្លៀកបំពាក់​បាន​ដោយ​មិន​ប្រើប្រាស់​អគ្គិសនី​ដែល​ឬ​ទេ? ជាក់ស្ដែង​នេះ​ក្មេង​ប្រុស​រៀន​​ថ្នាក់​ទី 7 នៅ​ប្រភេទ​ឥណ្ឌា​បាន​បង្កើត​ឲ្យ​មាន​ឧបករណ៍​ដែល​អាច​បោក​គក់​សម្លៀកបំពាក់​បាន​ដោយ​មិន​ប្រើប្រាស់​អគ្គិសនី​ឡើយ ។

រំលឹក​ដែរ​ថា នៅ​ពាក់​កណ្ដាល​ឆ្នាំ 2018 នេះ មាន​មនុស្ស​រាប់​រាល់​នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ​ទេ ។ សម្រាប់​ក្នុង​ប្រទេស​ឥណ្ឌា​វិញ មាន​មនុស្ស​ប្រហែល 240 លាន​នាក់​ឯណោះ អត់​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​នៅ​ឡើយ  នេះ​បើ​យោង​តាម​របាយការណ៍​ភ្នាក់ងារ​ថាមពល​អន្តរជាតិ ។

ឥឡូវ​នេះ​ដោយសារ​ការ​បង្កើត​ថ្មី​របស់​ប្អូន ប្អូន​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​​អាច​ទទួល​ប្រយោជន៍​ពី​វា​បាន​ ។ ម៉ាស៊ីន​បោក​គក់​នេះ ផលិត​ចេញ​ពី​ធុង​ជ័រ​ស្វិត​ពណ៌​ខៀវ ដែល​ធុង​នេះ​នៅ​កម្ពុជា​ក៏​មាន​ប្រើប្រាស់​ដែរ ។ គេ​បាន​កែច្នៃ​ធុង​នោះ​ឡើងវិញ ដោយ​ជា​ភ្ជាប់​ជាមួយ​កង់ ហើយ​​ដំណើរការ​ដោយ​ច្រវាក់​កង់ យើង​គ្រាន់តែ​ធាក់​កង់ គឺ​ស្នូល​ក្នុង​ធុង​ក៏​វិញ​តាម ដំណើរការ​នេះ​មិន​ខុស​ពី​ម៉ាស៊ីន​បោក​ខោអាវ​ដែល​ប្រើ​អគ្គិសនី​នោះ​ទេ ។
សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="neFEtIzjqw0"/]



 _____________
ប្រភព goodtimes

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក