Jul 5, 2018

4 ក្រុមហ៊ុន​ដែល​កំពុង​ស្រាវជ្រាវ​ទូរស័ព្ទ​អេក្រង់​បត់បែន​ (foldable phone)

សួស្ដី​ប្រិយមិត្ត លោកអ្នក​ធ្លាប់​ឮ​កន្លង​មក​ហើយ​អំពី​ទូរស័ព្ទ​ដែល​អាច​បត់​បែន​បាន ហើយ​ក៏​បាន​ធ្លាប់​ឃើញ​ទូរស័ព្ទ​ដែល​អាច​បត់​ជា​រាង​កង​ដៃ តែ​មិន​ទាន់​អាច​បង​បាន​ឲ្យ​ដូច​ជា​កូន​សៀវភៅ​នៅ​ឡើយ​ទេ នេះ​ក៏​ព្រោះ​បច្ចេកវិទ្យា​អេក្រង់​នោះ​ ទាមទារ​នូវ​ការ​ធ្វើ​តេស្ត​សាកល្បង​ឲ្យ​ដល់​កម្រិត​ដែល​ទប់​ទល់​នឹង​ចំនួន​ដង​នៃ​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ ថ្វី​បើ​អេក្រង់​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នានា​ឲ្យ​អ្នក​ចូល​ទស្សនា​អាច​សាក​ល្បង​បត់​ដោយ​ផ្ទាល់​ដៃ តែ​គេ​មិន​ទាន់​ដឹង​ថា​ អេក្រង់​ទាំងនោះ​អាច​ធុន​នឹង​ការ​បត់​ចុះ​បត់​ឡើង​បាន​ប៉ុន្មាន​ដង​ទេ ។

ចំពោះ​ក្រុមហ៊ុន​ដែល​កំពុង​​មមាញឹក​ស្រាវជ្រាវ​អេក្រង់​មាន​ដូចជា Samsung , LG , Motorola និង Huawei ដែល​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​មិន​បាន​សហការ​គ្នា​ស្រាវជ្រាវ​ទេ គឺ​ធ្វើ​រៀងៗ​ខ្លួន គ្រាន់តែ​ថា Samsung និង LG ចាស់​វស្សា​ខាង​ផលិត​អេក្រង់​ជាង​ក្រុមហ៊ុន​នានា ដូច្នេះ​ក្ដី​សង្ឃឹម​ដែល​ទូរស័ព្ទ​អាច​បត់​បែន​អេក្រង់​​បាន​ល្អ​ គឺ​ប្រហែល Samsung ។

តែ​អ្វី​ដែល​យើង​ភ្ញាក់ផ្អើល​គឺ Huawei បាន​ប្រកាស​ថា​ខ្លួន​នឹង​ចេញ​លក់​ទូរស័ព្ទ​ដែល​អាច​បត់​បែន​អេក្រង់​បាន​ដូច​សៀវភៅ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ 2019 ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​​រាង​រំសាយ​អារម្មណ៍​ពី Samsung បន្តិច​វិញ និង​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ LG ក៏​បាន​ចុះ​បញ្ជី​អំពី​អេក្រង់​ទូរស័ព្ទ​នេះ និង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ អាច​នឹង​ចេញ​ឲ្យ​បាន​ក្នុង​ឆ្នាំ 2019 ខាង​មុន និង​ឲ្យ​ចាញ់​ក្រុមហ៊ុន​ចិនទេ ។

វិសាលភាព​នៃ​​អេក្រង់​បត់​បែន​បាន គឺ​ធំធេង​ណាស់ សម្រាប់​ទីផ្សារ​បច្ចេកវិទ្យា ព្រោះ​យើង​នឹង​បាន​ប្រើប្រាស់​ឧបករណ៍​ដែល​មាន​ខ្លួន​តូច តែ​មាន​អេក្រង់​ធំ​ពេល​យើង​លា​វា​ប្រើប្រាស់ ៕
[youtube src="FyMNy6EtCGA"/]

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក