Jul 2, 2018

4 ក្រុមហ៊ុន​ទូរស័ព្ទ ដែល​ទទួល​ការ​ចាប់អារម្មណ៍​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2018

ឆ្នាំ 2018 នេះ​អាច​និយាយ​ថា​ជា​ឆ្នាំ​នៃ​សមរភូមិ​ក្តៅ​នៃ​វិស័យ​ស្មាតហ្វូន ដោយសារ​មាន​ទូរស័ព្ទ ច្រើន​ស៊េរី​ព្រោងព្រាត​ប្រជែង​គ្នា​ក្នុង​ការ​ដណ្តើម​យក​ទីផ្សារ​នៅ កម្ពុជា មាន​ទាំង​ក្រុមហ៊ុន​ផលិត ទូរស័ព្ទ​​ដៃ​​លំដាប់​ទាបៗ និង ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លំដាប់​ខ្ពស់។ បើ ក្រុមហ៊ុន​ច្រើន​យ៉ាងនេះ​តើ យើង​គួរ​ជ្រើស​យក​ផលិតផល​ក្រុមហ៊ុន​ណា​មក​ប្រើ​ទៅ? និយាយ​ទៅ​ពេលខ្លះ​ចង់​វិលមុខ​អ្នកទិញ ដែរ ព្រោះ​ប្រទេស​ចិន​ជា​ប្រភព​នៃ​ការផលិត​ទូរស័ព្ទ​ច្រើន​ស៊េរី​ទៅកាន់​ទីផ្សារ​ពិភពលោក ហើយ​បច្ចេកវិទ្យា​​ទូរស័ព្ទ​ដៃ​ក៏ កាន់​តែ​ខ្លាំង​ឡើងៗ​ផង​ដែរ ជា​ពិសេស​បច្ចេកវិទ្យា សិប្បនិមិត្ត AI និង កាមេរ៉ា។


ក្រឡេក​មក​កម្ពុជា​យើង វិញ​យើង ឃើញថា​ក៏ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​នាំចូល​ទូរស័ព្ទ​របស់ ខ្លួន​មក​ប្រជែង​គ្នា​ឥត ឈប់។ ហើយ​ក្រុមហ៊ុន​ខ្លះ អាច​ឈរជើង​ដល់ សព្វថ្ងៃ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៍​ដាក់​​មេប្រូច​ទៅវិញ​បាត់។ ចុះ​តើ​ក្រុមហ៊ុន​ណាខ្លះ​ដែល អាច​​​ឈរជើង​នៅ​កម្ពុជា​ដល់​បច្ចុប្បន្ន និង ទទួល​ការ​ចាប់​អារម្មណ៍​បំផុត​នៅ​ឆ្នាំ 2018 នេះ? ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា៖ 

1. Huawei

និយាយ ពី Huwei យើង​អាច​និយាយ​បានថា​គាត់​ជា​អ្នក​បើក​ផ្លូវ​អោយ​ទូរស័ព្ទ ដៃ Android មុនគេ អោយ​គេ​ទទួល​ស្គាល់​នៅ​ស្រុក​ខ្មែរ ព្រោះកាលពី៦ឆ្នាមុនគ្រាន់តែលឺថាទូរស័ព្ទចិន​គឺ​អ្នក​ប្រាកដជា​គ្រវី​ក្បាល​ទទួលយក​មិនបាន​ឡើយ តែ​បន្ទាប់ពី Huawei ចូល​មកដល់​អ្វីៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដូច​ដែល​យើង​មើលឃើញ​បច្ចុប្បន្ន។

2. Oppo

ក្រុមហ៊ុន នេះ​ធ្លាប់​ចូល​មក​ទីផ្សារ​កម្ពុជា​កាល​ពី​ប៉ុន្មាន ឆ្នាំមុន​ម្ដង​រួច​មក ហើយ តែ​ក៏ ស្ងាត់​ទៅវិញ តែ​​​បន្ទាប់មក​ទៀត​វាតបាន​ងើបមុខ​ឡើងវិញ​ត្រឹម​ជំនាន់ F1s,F3,F5 និង F7 (បច្ចុប្បន្ន) តាំង​ពី ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន យក​អ្នកនាង​ ពេជ្រសោភា ជាតារ៉ា​តំណាង​ផលិតផល​មក។ ពេលនេះ​វា​ទទួល​​បានការ​ពេញ​និយម​ខ្លាំង​ដោយ​ក្រុមហ៊ុន​នេះ​ផលិត​ទូរស័ព្ទ​របស់​ខ្លួន​​ផ្តោតទៅ​លើ​កេម៉ារា និង​ការ​រចនា​រូបរាង​ជាចម្បង។

3.Vivo

Vivo ទើបតែ​មូលមក​ដល់​ទីផ្សារ​កម្ពុជា​នៅ ខែឧសភា ឆ្នាំ 2017 ថ្មីៗ​នេះ​ទេ តែ​វា ហាក់​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន រឿង មួយ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​គ្រាន់តែ​មកដល់​ស្រុក​​ខ្មែរ​ភ្លាម Vivo លើក​ស្លាក​ព្រោង​ព្រាត​តាម​​មហាវិថី នានា​ជាច្រើន ហើយ​ឆ្នាំនេះ Vivo​ក៏បាន បញ្ចេញ​នូវ​អាវុធ​របស់ ខ្លួន​ពីរ​ម៉ូដែល​គឺ V9 និង X21ដែលទួលបានការចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​អតិថិជន។

4.SAMSUNG

ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ធំ​បំផុត​របស់​កូរ៉េ​ខាង​ត្បូង​នេះ ក៏​នៅតែ​មាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​ផង​ដែរ។ ដោយ SAMSUNG វាយ​ត្រូវ​ច្រើន​ចំ ចំនុច​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​​ទូរស័ព្ទ ដៃ តម្លៃ ខ្ពស់ តែ​ម៉ាស៊ីន ខ្លាំង អេក្រង់​ច្បាស់ ល្អ និង​កាមេរ៉ា​ច្បាស់​ដែល​ជា​ចំនុច​ខ្លាំង​របស់​ខ្លួន។
សរុប​មក​យើង​ឃើញថា​ទាំងបួន​ក្រុមហ៊ុន​​នេះ​ជា​គួរ​ប្រកួត​​គ្នា​យ៉ាង​ស្វិតស្វាញ​​នៅ ទីផ្សារ​កម្ពុជា​ ហើយ​តែង​តែ​រក​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​វាយលុក​ទីផ្សារ​តាម​តំបន់​ផ្សេងៗ។ សូម​បញ្ជាក់​ថា KHGadgets​ សូម​លើកយក​ក្រុមហ៊ុន​តែ បួន​​នេះ​សិន​ទេ​ព្រោះ​វា​ជា​ក្រុមហ៊ុន​ល្បី​នៅ​អាស៊ី ហើយ​ក្រុមហ៊ុន​ផ្សេងទៀត​ដែល មាន​​ជាយូរមកហើយ​ក៏ មាន​ចំនុច​ល្អៗ​រៀង​ខ្លួន ដែរ គ្រាន់តែ​យើង​សង្កេត​តាម​ទិន្នន័យ​លក់​និង សក្ដានុពល​ទីផ្សារ​របស់​ពួកគេ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក