Jul 21, 2018

ក្រុមចម្រៀងដ៏ល្បីបំផុតនៅសតវត្សទី 21 ដែលបានរំសាយក្រុមទៅបន្សល់អោយអ្នកគាំទ្រសោកស្តាយជាទីបំផុត

តន្ត្រី​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ឆាក​ជីវិត​របស់​មនុស្ស វា​អាច​ជួយ​បន្ធូរ អារម្មណ៍​តានតឹង ជួយ​បង្កើន​កំលាំង​ចិត្ត​នៃ​ការ​តស៊ូ ហើយ​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​តថភាព​នៃ​សង្គម​ផង​ដែរ។ដូច​ច្នេះ​ថ្ងៃនេះ Khgadgets នឹង​ណែនាំ​អ្នក មក​រំលឹក​ពី​ក្រុម​តារា​ចម្រៀង​ដ៏ ល្បី​បំផុត​នៅ​លើ​ពិភពលោក​​ដែល​បាន​បំបែក​ក្រុម​ទៅ​វិញ បន្សល់ទុក​នូវ​ភាព​សោក​ស្តាយ​ជា ខ្លាំង​ដល់​អ្នក​គាំ​ទ្រ​គ្រប់​មជ្ឈដ្ឋាន។

1. One Direction (1D)




One Direction គឺ​ជា​ក្រុម​តារាចម្រៀង​បុរស​ អែក ឡង់ ដែល​ល្បី​បំផុត​ក្នុង​ស្រទាប់​បេះដូង​យុវវ័យ ដែលបទ "What make you beautiful" ជា​បទ​ដ៏ ល្បី​របស់​ពួកគេ។ 1D ចាប់​ផ្តើម​ច្រៀង​នៅ​ឆ្នាំ 2010 ហើយ​បាន​បិទ​ក្រុម​ទៅ​វិញ​នៅ​ឆ្នាំ 2016 បន្ទាប់​ពី​ការ​ចាក​ចេញ​របស់ Zyan Malik។ មានត្រឹមតែ​ច្រៀង​ពីរោះ​ប៉ុណ្ណោះ​ទេ ពួក​គេ​មាន​រូបរាង​សង្ហា​ទៀត ផង ដែល​មាន​សមាជិក​ទាំង​អស់​មាន  Niall Horan, Liam Payne, Harry Styles,Louis Tomlinson និង Zayn Malik។

2. Westlife




ក្រុម​ចម្រៀង​របស់ អែក​ឡង់ មួយ​នេះ​ក៏​ជា​ក្រុម​ចំរៀង​ដ៏​ល្បី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រលាញ់ និង គោរព​ពី​អ្នក​គាំទ្រ​ពេញ​ពិភពលោក​ផង​ដែរ។ Westlife ទទួល បាន​ចំណាត់​ថ្នាក់​ជា​កំពូល​ក្រុម​ចំរៀង​លេខ​មួយ​នៅ​អង់គ្លេស​រយៈពេល 14 ឆ្នាំ ហើយ​បាន​លក់​ដាច់​ថាស​ចម្រៀង 44 លាន​ដុំ នៅ​ទសវត្ស​90ដែលក្រុមនេះបានបង្កើត ឡើង តាំងពី ឆ្នាំ1998 និង បាន​បិទ​ក្រុម​ទៅវិញ​នៅ​ឆ្នាំ 2012។ សមាជិក Westlife មាន Markus Feehily, Shane Filan, Kian Egan, Nicky Byrne និង Brian McFadden។ ដោយ Brian McFadden បាន​ចាកចេញ​ពី​ក្រុម​នៅ​ឆ្នាំ 2005 ហើយ Westlife នៅ​បន្ត​ជា​មួយ​សមាជិក​ទាំង​បួន​នាក់​ទៀត​រហូត​ដល់​ឆ្នាំ 2012 ពួក​គេ​បាន​សម្រេច​ចិត្ត​ថា​បំបែក​ក្រុម ខណៈ​ពេល​មួយ​ដែល​អ្នកគាំទ្រ​មាន​សន្ទុះ​យ៉ាងខ្លាំងក្លា ទាំង​នៅ ខាងក្រៅ ទាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ទៀត​ផង។ ភាគច្រើន​នៃ​បទ​ចម្រៀង​ក្រុម​នេះ​ច្រៀង​សុទ្ធ​សឹង​តែ​បង្កប់​នូវ ការ​លើក​ទឹកចិត្ត និង​ មនោ​សញ្ចេតនា
ដែល​មាន​ដូច​ជា​បទ៖ You Raise Me Up, Uptown Girld,My Love, I'm All Ready There, Flying without Win​g, If I Let You Go ជាដើម។

3. BigBang


BigBang ជា​ក្រុម​ចម្រៀង​ដ៏ ល្បីល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ចាប់​កំណើត​តាំង​ពី​ឆ្នាំ 2000 ដែល​ជា ពេល​​វេលា​មួយ​នៃ​ការ​លូត​លាស់​ដំបូង​នៃ វិស័យ​ចម្រៀង K-POP ផង​ដែរ។ ក្រុម​ចម្រៀង​នេះ​មាន​សមាជិក​ចំនួន 5នាក់គឺ៖ T.O.P, Taeyang, G-Dragon, Daesung និង Seungri ដែលមាន G.Dragon ជា​ប្រធាន​ក្រុម។ ពួក​គេ​ជា​ក្រុម​ចម្រៀង​មួយ​ជា​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ដែល​មាន អ្នក​គាំទ្រ​ទូទាំង​សកលលោក។ ឥលូវ​នេះ​តាម​ច្បាប់​របស់​កូរ៉េខាងត្បូង​គឺ​តម្រូវ​អោយ​ពួកគេ​ចូល​បំរើ​កងទ័ព​មួយ​រយៈ ហើយ​យើង​នឹង​រង់ចាំ​វត្តមាន​ការ​ត្រលប់​មក​វិញ​ជាថ្មី​របស់​ពួកគេ​ម្ដងទៀត។

4. 2NE1



ក្រុម​ចម្រៀង​ស្ត្រី​​របស់​កូរ៉េ​ខាង​ត្បូង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​គាំទ្រ​រាប់​លាន​នាក់ បន្ទាប់​​ពីពួកគេសម្រេចបិទក្រុមជាផ្លូវការនៅឆ្នាំ2016 ហើយ​ទៅ​ចាប់​អាជីព​ជា​តារា​ចម្រៀង​ទោល​រៀង​ខ្លួន​វិញ។ សមាជិក​ក្រុម​ចម្រៀង​នេះ​មាន Pak Bom, Sa​n Dara, CL និង Minzy។
ចំណែក Boyzone, The Backstreet Boys ជាដើម​ពួក​គេ​សុទ្ធតែ​ត្រលប់​មក​វិញ​ហើយ​ដោយ​នៅ​អាឡោះ​អាល័យ​អ្នក​គាំទ្រ​របស់​ពួកគេ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក