Jun 17, 2018

ក្រុមហ៊ុន ZTE ជិត​ប្រកាស​ចេញ​ទូរស័ព្ទ Nubia Z18 ដែល​ជា​ទូរស័ព្ទ​សម្រាប់​អនាគត​ថ្មី


ZTE ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ល្បី​គួរសម​ដែរ បន្ទាប់​ពី Huawei ​ថ្វីត្បិត​តែ​មួយ​រយៈ​នេះ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​​ត្រូវ​បាន​វាយលុក​ដោយ Vivo និង Oppo យ៉ាង​ណា​ក៏​ដោយ ZTE នៅ​តែ​មាន​បច្ចេកវិទ្យា និង​ការ​រចនា​ទូរស័ព្ទ​ ដែល​ពិភពលោក​ចង់​ឃើញ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​បាន​បង្ហាញ​លិខិត​អញ្ជើញ​​ឲ្យ​ចូល​រួម​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី​ដែល​មាន​ឈ្មោះ​ថា ZTE Nubia Z18 ដែល​ជា​ទូរស័ព្ទ​ដែល​មាន​កញ្ចក់​កោង​ជុំវិញ និង​មាន​ក្បាល​ឆក​តូច ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ essential phone ដែរ ។ ក្នុង​លិខិត​អញ្ជើញ​សរសេរ​ជា​ភាសា​ចិន ដែល​ប្រែ​មក​ថា "open the future." បើក​ទ្វា​អនាគត ដូច្នេះ​យើង​អាច​ស្មាន​ដឹង​ថា ទូរស័ព្ទ​មួយ​នេះ​គឺ​ខុស​ប្លែក​ពី​រាល់​ដង ។
អ្វី​ដែល​គេ​រំពឹង​ពី​ទូរស័ព្ទ ZTE Nubia Z18 នោះ​គឺ​ខ្នាត​អេក្រង់​វែង 5.99 អ៊ីញ និង​មាន​កម្រិត​ចាប់​ពិ 1080p+ ឡើង ជាមួយ​​ល្បឿន​ដំណើរការ Snapdragon 845 SoC , ទំហំ Ram គួរតែ​មាន​ចាប់ពី 6GB ទៅ 8GB និង​ទំហំ​ផ្ទុក​ចាប់​ពី 64GB ដល់ 128GB ។ ចំពោះ​កាមេរ៉ា​វិញ​ អាច​មាន​កាមេរ៉ា​២គ្រាប់​ផ្គុំគ្នា 24MP+8MP ឯ​កាមេរ៉ា​ខាងមុខ​ទំហំ 8MP ចំណែក​ថ្ម​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ KHGadgets និង​សង្ឃឹម​វា​អាច​មាន​ទំហំ​ដល់ 4000 mAh ទើប​អាច​ចាត់​ចូល​ជា​កំពូល​ទូរស័ព្ទ​បាន ។

KHGadgets នឹង​ធ្វើ​ការ​តាមដាន​ទូរស័ព្ទ​មួយ​ស៊េរី​នេះ​បន្ថែម​ទៀត បើ​មាន​ដំណឹង​អ្វី​ដែរ​ថ្មី​មក សូម​ជួយ​ចុច Like និង Share ផង​ដើម្បី​ទទួល​ដំណឹង​ពី KHGadgets សូម​អរគុណ !
____________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក