Jun 14, 2018

Xiaomi Mijia ផលិត​ដង​ទប់​លំនឹង Gimbal តម្លៃ​មិន​ដល់ 100$ ថ្ម​ប្រើ​បាន 16 ម៉ោង​ឯណោះ !


Gimbal ប្រែ​មក​ជា​ភាសាខ្មែរ ដង​ទប់​លំ​នឹង , ប្រើ​ជាមួយ​ទូរស័ព្ទ កាមេរ៉ា​សកម្មភាព ឬ​ពពួក​កាមេរ៉ា​អាជីព​ធំៗ សម្រាប់​ថត​វីដេអូ​ដែល​កាត់​បន្ថយ​ភាព​រង្គើ​នៃ​វីដេអូ​សឹង​តែ​ដល់ 95%  ដែល​​ផលិត​ជាមួយ Gimbal គឺ​មើល​ទៅ​នឹង​ល្អ​ទោះ​ជា​កាន់​ថត​រត់​បណ្ដើរ​ក៏​ដោយ ។ Gimbal សម្រាប់​ដាក់​ជាមួយ​ទូរស័ព្ទ​ដៃ ទើប​តែ​ពេញ​និយម​២​ឆ្នាំ​នេះ​ទេ ដែល Gimbal ក្នុង​ពិភព​ថត​កុន​ខ្នាត​ធំ គឺ​មាន​ប្រើ​យូរ​មក​ហើយ ។

​ដង​ទប់​លំនឹង​សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ គឺ​មាន​២​ម៉ូដែល ដែល​ពេញ​និយម​ជាង​គឺ​នោះ​គឺ DJI Osmo Mobile 2 (2018) និង Zhiyun Smooth 4 (2018) ដែល​កំពុង​វាយលុក​ទីផ្សារ ហើយ​តម្លៃ​គឺ​ជាង​ ១០០ ដុល្លារ ដែល​ធ្វើ​ឲ្យ​អ្នក​ល្មមៗ​ចង់​បាន​តែ​មិន​ទាន់​ដាច់​ចិត្ត​ទិញ​ប្រើ​នៅ​ឡើយ​ទេ គេ​សឹង​តែ​មិន​ឃើញ​មាន​អ្នក​កាន់​ប្រើ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ​ឥឡូវ Xiaomi Mijia គឺ​ជា sub-brand (ឈ្មោះ​ក្រុម​ផលិតផល) ​ដែល​ឋិត​ក្រោម​ក្រុមហ៊ុន Xiaomi បាន​​ហក់​ចូល​សង្វៀន Gimbal ជាមួយ​តម្លៃ​មិន​ដល់ ១០០​ដុល្លារ និង​មាន​ថ្ម​សាក​ទំហំ 5,000 mAh ដែល​អាច​ប្រើ​ថត​បាន​រយៈ​ពេល ១៦ ម៉ោង​ឯណោះ គឺ​យូរ​ពេញ​មួយ​ថ្ងៃ​នៃ​ការ​រថ​របស់​លោកអ្នក មិន​ភ័យ​រឿង​អស់​ថ្ម ។

ដង់​ទប់​លំ Xiaomi Mijia ​អាច​ទប់​លំនឹង​​បាន​៣​អ័ក្ស​ដូច Osmo Mobile និង Zhiyun Smooth ដែរ គ្រាន់តែ​ការ​រចនា​ដង​កាន់ និង​មុខងារ​ខុស​គ្នា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ មួយ​ចុង​ក្រោយ​ទៀត Gimbal ថ្មី​មួយ​នេះ​មាន​រន្ធ​ខ្ចៅ​សម្រាប់​ត​ភ្ជាប់​ទៅ tripod និង mounts ដែល​ជា​ជើង​កាមេរ៉ា​វែងៗ បាន​ដូច​គេ​ដែរ ។

ចំពោះ​គុណភាព​ទប់លំនឹង​បែប​ណានោះ KHGadgets នឹង​លើក​យក​មក​បង្ហាញ​ជូន​នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា ឬ​ពេល​មាន​អ្នកណាមួយ​សាក​ល្បង​ប្រើ Xiaomi Mijia នេះ ។ សូម​អរគុណ​ដែល​បាន​ចូល​មើល សូម​ជួយ​ចុច Like នៅ​ទំព័រ Facebook របស់ KHGadgets ផង !

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក