Jun 26, 2018

ចេញ​ដំណឹង Xiaomi Mi Max 3 Pro អេក្រង់​ធំ 6.9 អ៊ីញ និង​ថ្ម​ធំ​ដល់ 5,400 mAh


ខ្សែស្រឡាយ​ទូរស័ព្ទ Xiaomi Mi Max ដែល​បង្កើត​ឡើង​ឲ្យ​មាន​គែម​តូច​ អេក្រង់​ធំ និង​ថាមពល​ដំណើរការ​ខ្លាំង​បាន​យូរ នៅ​ពេល​នេះ​ត្រៀម​នឹង​ចេញ​ដល់​ជំនាន់​ទី ៣ហើយ​នោះ​គឺ Xiaomi Mi Max 3 Pro  ដែល​តាម​ដំណឹង​បែក​ធ្លាយ​ពី​គេហទំព័រ​ចិន ។

ដំណឹង​ដែល​បែក​ធ្លាយ​នេះ​គឺ​បាន​បញ្ចេញ​រូបរាង​របស់​ទូរស័ព្ទ Xiaomi Mi Max 3 Pro ដែល​មាន​គែម​ស្ដើង​ទាំង​លើ​ទាំង​ក្រោម បំពាក់​​អេក្រង់​ទំហំ 6.9 អ៊ីញ មិន​ទាន​់​បញ្ជាក់​ថា​ជា​ប្រភេទ​អេក្រង់​អ្វី តែ​បើ​តាម KHGadgets ទាយ​ប្រហែល​ជា AMOLED ព្រោះ​ក្នុង​ឆ្នាំ​ 2018 នេះ AMOLED គឺ​ជា​អេក្រង់​ដែល​មាន​បំពាក់​លើ​ទូរស័ព្ទ​របស់​ចិន​ច្រើន​ម៉ូដែល​ណាស់ ។

ផ្នែក​ប្រព័ន្ធ​ដំណើរការ​និង​ល្បឿន​ Xiaomi Mi Max 3 Pro បាន​ប្រើប្រាស់​ឈីប Snapdragon 710 (ស៊េរី 7xx) ល្បឿន 1.8 GHz octa-core, ជាមួយ Ram 6GB និង​ទំហំ​ផ្ទុក​ឯកសារ​បាន 128GB អ្វី​ដែល​ជា​ទី​ចាប់​អារម្មណ៍​គឺ​ថាមពល​ថ្ម​របស់​វា​គឺ​មាន​ទៅ​ដល់ 5,400 ដែល​សាក​សម​ទៅ​នឹង​ទំហំ​អេក្រង់ អាច​ដំណើរការ​បាន​យូរ ជាមួយ​មុខងារ​សាក​ថ្ម​ឆាប់​ពេញ​ជំនាន់​ថ្មី ។

ព័ត៌មាន​អំពី​កាមេរ៉ា​យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើង​ទេ តែ​តាម​តម្រុយ​គឺ​ប្រើ​កាមេរ៉ា​របស់​ក្រុមហ៊ុន Sony IMX363 ដែល​ដុះ​ឆាត់​បន្ថែម​ទៀត​ដោយ Xiaomi ។ ព័ត៌មាន​យ៉ាងណា​ទៀត KHGadgets នឹង​ជម្រាប​តាម​ក្រោយ​ទៀត សូម​អរគុណ​សម្រាប់​ការ​ចុច Like ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​ការងារ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក