Jun 23, 2018

Vivo X21 ស្គែន​ក្រយៅ​ដៃ​លើ​អេក្រង់​នឹង​មក​ដល់​កម្ពុជា​ឆាប់ៗ​នេះ ជា​ត្រកូល X​ ដំបូង​នៅកម្ពុជា

ដូច​ដែល​អ្នក​ដឹង​ហើយ​ថា Vivo ជា​ក្រុមហ៊ុន​ទូរស័ព្ទ​លំដាប់​កំពូល​មួយ​ដែល ឈានមុខ​ខាង​ផ្នែក អភិវឌ្ឍន៍​បច្ចេកវិទ្យា​ប្លែកៗ រួម ទាំង​តន្ត្រី បែប​ Hi-Fi។ ហើយ​ថ្មីៗ​នេះ Vivo ក៏បាន បញ្ចេញ​នូវ​កំពូល​ទូរស័ព្ទ​ម៉ូដែល​ចុងក្រោយ​ដែល បំពាក់​ដោយ​បច្ចេកវិទ្យា​កំពូល​គឺ Vivo Nex ជាមួយ កញ្ចក់​លាត​ពេញ​​គ្មាន​គែម ស្គែន​ក្រយៅដៃ​លើ​អេក្រង់ និង​បង្កប់​ស៊ែនស័រ​សំឡេង​នៅ​លើ​អេក្រង់ តែម្តង។


ឥលូវ​នេះ​វា​ជា​ដំណឹង​មួយ​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ដែល​នៅ​ពេល​ខាងមុខ​ឆាប់ៗ​នេះ​យើង​នឹង​បាន​ឃើញ​ទូរស័ព្ទ​ត្រកូល​X គឺ X21 ដែល​បំពាក់​បច្ចេកវិទ្យា​ស្កែន​​​ក្រយៅ​ដៃ​លើ​អេក្រង់ Supper AMOLED ក្នុង​មាត្រដ្ឋាន​19.3:9 និង​មាន​ទំហំ 6.28 អ៊ីញ លាត​ស្ទើរ​ពេញ​គែម​តែម្តង។ បើ​តាម​ទំព័រ​ផ្លូវការ របស់ Vivo ចេញ​ផ្សាយ​ប៉ុន្មានថ្ងៃនេះ យើង​​ឃើញ​នូវ​រូបរាង​លេចចេញ​បណ្តើរ នៃVivo X21 ដែល​មាន​អេក្រង់​ថ្ងាស​ឆក​ដូច V9 ដែរ។




ជា​ទូទៅ​សំរាប់​ក្រុមហ៊ុន​នេះ​គេ​តែងតែ​ឃើញ​ត្រកូល X និង X-play មាន​លក់​តែ​នៅ​ប្រទេស​ចិន និង ប៉ែក​ខាង​អឺរ៉ុប​ប៉ុណ្ណោះ ព្រោះ​ត្រកូល​X និង X-Play ជា​ពពួក​ម៉ាស៊ីន​លំដាប់​ខ្ពស់ ហើយ​តម្លៃ​វិញ​ក៏​ថ្លៃ​គួរសម។ តាម​សព្វដង Vivo នៅ​កម្ពុជា​មាន​តែ ស៊េរី V និង Y ប៉ុណ្ណោះ​​​ហើយ​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​គាត់​ចង់​បាន​ម៉ូដែល​ខ្ពស់ៗ ទាល់តែ​ត្រូវ​ទៅ​ទិញ​នៅ​ប្រទេស​ក្រៅ​ទើបបាន​។ ឥឡូវ​នេះ​ដោយសារ​​ស្ថានភាព​ទីផ្សារ​​មាន​ការ​ប្រែប្រួល ហើយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន ធំ​​​ក៏​មាន​តម្រូវ​ការ​លើ ម៉ាស៊ីន​ទូរស័ព្ទ​លំដាប់​ខ្ពស់ ដូច្នេះ​ក្រុមហ៊ុន​Vivo នឹង​នាំចូល​ម៉ូដែល X21 មក​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ហើយ​បងប្អូន​ក៏​អាច​​ធ្វើ​ការ​កុម្ម៉ង់​ទូរស័ព្ទ​នេះ​ទុកមុន​តាម​បណ្តា​ហាង​ដៃគូ​សហការ​នានា ផង​ដែរ។
Vivo 21 នេះ​មាន​ចំនុច​ល្អ​ច្រើន​ដែល​បងប្អូន​អាច​ពិចារណា​បាន​ដូចជា៖
  • អេក្រង់​ធំច្បាស់៖ 6.28" Supper AMOLED,19.3.9 Aspect Ratio (FHD+)
  • កំលាំងខ្លាំង៖ 6GB Ram/128 GB Rom
  • ឈីប៖ SnapDragon 660 Soc, Octa-Core  2.2 GHz
  • កាមារ៉ា៖ ក្រោយ(12 MP,f1.8/5MP,f2.4)/ មុខ 12 MP,f2.0)
  •  ប្រព័ន្ធដំនើរការ៖ Android 8.1 Oreo/Funtouch 4.0
  • កំលាំងថ្ម៖ 3200 mAh
  • មុខងារពិសេស៖ ស្គែនក្រយៅដៃលើអេក្រង់ផ្ទាល់
យ៉ាងម៉េច​ដែរ​ប្រិយមិត្ត​កំលាំង​ប៉ុណ្នឹង និង មុខងារ​ពិសេស​របស់ វា តើ​សាក សម​សំរាប់​អ្នក​ទេ សំរាប់​ថវិកា​​ខ្ទង់​ ប្រាំ ទៅ​ប្រាំមួយ​សន្លឹក? តែ​ទោះជា​យ៉ាង​ណា​យើង​ឃើញថា ទាំង កញ្ចក់​បង្ហាញ រ៉េម 6GB ជាពិសេស​មុខងារ​ស្គែន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​ដែល​ក្រុមហ៊ុន​ដទៃ​មិនទាន់​មាន វា​អាច​អោយ​អ្នក​ភ្លក់​រស​ជាតិ​វា​បានហើយ ៕
_____________
Stiev Roger

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក