Jun 27, 2018

វីដេអូ​បើក​ប្រអប់​និង​បទ​បង្ហាញ​ទូរស័ព្ទ Vivo X21 ដោយ KHGadgets

[youtube src="BQ2r4973ddo"/]
អេក្រង់​ធំ​ច្បាស់! កំលាំង​ម៉ាស៊ីន​ខ្លាំង! ជាពិសេស បច្ចេកវិទ្យា​ថ្មី​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​មុន​គេ! នេះ​ហើយ​ជា​ប្រធានបទ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ច្រើន​ជាង​គេ​ក្នុង​វិស័យ​ស្មាតហ្វូន!

និយាយ​ពី Vivo ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា លើ​ស្មាត​ហ្វូន​ប្លែកៗ​បាន​មុនគេ តាំងពី​ព្រឹត្តិការ MWC មក​យើង​កាន់តែ​ឃើញ​សមិទ្ធផល​របស់ Vivo កាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ដូចជា ទូរស័ព្ទ​ដែល​ប្រើ​បន្ទះ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់ និង ទូរស័ព្ទ​ដែល​មាន​អេក្រង់​ពេញ​គែម​គ្មាន​ឆក​ជាដើម!

ឆ្នាំនេះ​គាត់​កាន់តែ​លេង​មែនទែន​ហើយ ដោយVivo បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​ធំ ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ជា​ការ​បើក​ផ្លូវ​ទៅកាន់​រុស្ស៊ី​ផង​ដែរ។ ងាក​មក​កម្ពុជា​វិញ​វា​ជា​លើកទីមួយ​ហើយ​សំរាប់​ត្រកូល​ X គឺX21 ដែល​ជា​ម៉ូដែល​ម៉ាស៊ីន​គីឡូ​ធ្ងន់ ជាមួយ​បច្ចេកវិទ្យា​ស្កេន​​ក្រយៅ​ដៃ​លើ​អេក្រង់​ដំបូង​លើ​លោក! ហើយ​ថ្ងៃ​នេះ KHGadget នឹង​នាំ​អ្នក​មក​មើល X21 ទាំងអស់គ្នា​ថា​វា​ពិសេស​ប៉ុណ្ណា !!!

X21 មាន​ទម្ងន់156.2 ក្រាម ជាមួយ​តួខ្លួន​មាន​កម្រាស់ 7.3 មិល្លីម៉ែត្រ ក្រាល​ដោយ ខ្នង​ខាង​ក្រោយ​ជា​ប្រភេទ​កញ្ចក់​ប្រណិត កញ្ចក់​បែប 3D (3D glass) រលោង​ផ្លេក កាន់​ទៅ​ពិតជា​ស្និទ្ធ​នឹង​ដៃ​ខ្លាំង​ណាស់ ។ នៅ​ផ្នែក​ខាងក្រោម​វា​មាន​រន្ធ MicroUSB រន្ធ Mic មួយ រន្ធ​បញ្ចេញ​សំឡេង​មួយ និង កន្លែង​ដាក់​ស៊ីម​កាត ដែល​ប្តូរ​មក​ផ្នែក​ខាងក្រោម​នេះ​វិញ។ នៅ​គែម​ខាង​លើ យើង​ឃើញ​មាន កាមេរ៉ា​ចំនួន​មួយ​គ្រាប់ រន្ធ​ស្តាប់​សំឡេង និង សេនស័រ​មួយ​ផង​ដែរ ។ នៅ​ផ្នែក​ខាង​លើ​មាន រន្ធ​កាស 3.5 mm មួយ និង រន្ធ​ស្រូប​សំឡេង​មួយ ។ នៅ​ចំហៀង​ខាងស្តាំ ទទេ​ស្អាត​គ្មាន​អ្វី​ទាំងអស់ ។

ងាក​មក​មើល​លក្ខណៈ​សម្បត្តិ x21 យើង​វិញ​ ឃើញថា​វា​មាន​ចំណុច​លេចធ្លោ​ជា​ច្រើន​ដោយ​វា​មាន​អេក្រង់​​​​ :​ 6.28 Inches/19:9 Aspect Ratioក្នុង​កម្រិត​បង្ហាញ :​​ FHD+(2280 x 1080 Pixels),ដង់ស៊ីតេ 402 PPI កម្រិត​ប៉ុណ្ណេះ​វា​ល្អ​មែនទែន​ជាមួយ​ប្រភេទ​អេក្រង់ Supper AMOLED របស់​វា ដែល​អាច​ទស្សនា​ភាពយន្ត យ៉ាង​ត្រជាក់​ភ្នែក លេង​ហ្គេម ជាមួយ​ប្រព័ន្ធ​ការពារ​ភ្នែក​ភ្ជាប់​មក​ជាមួយ​ផង​ដែរ។

ក្រោយ​ជា​កាមេរ៉ា​ភ្លោះ : 12 (f/1.8 Dual Pixel PDAF) Rear5 MP (f/2.4) អាច​ថត​វីដេអូ​បាន​កម្រិត ​4K បើ​និយាយ​ពី​ការ​ថត​រូប​សន្លឹក​វិញ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ បើ​ទោះ​ជា​អ្នក​មិន​បើក​មុខងារ Portrait ក៏​ដោយ​ក៏​រូបភាព​ថត​ជិត ពិតជា​ដាច់​ផ្ទៃ​បាន​ល្អ ពណ៌​ក៏​ធម្មជាតិ​ស្អាត ។ ហើយ​កាមេរ៉ា​មុខ​មាន​ទំហំ 12 MP, f/2.0, អាច​ថត​វីដេអូ​បាន​កម្រិត 1080p ហើយ​វា​មាន​នូវ Beauty Mode ជំនួយ​សាច់​អ្នក​ឲ្យ​ស្អាត​ទៀត​ផង!

X21 ដំណើរការ​ដោយ Android 8.1 Oreoជាមួយ FuntouchOS 4.0ដែល​វា​បង្ហាញ​ផ្ទៃ​កម្មវិធី​ស្រលះ​ល្អ​ស្រដៀង​នឹង​ពពួក IOS ។ ឈីប Snapdragon 660 Soc· CPU Octa-core 2.2 GHz និង ក្រាហ្វិក​បង្ហាញ​រូបភាព Adreno 512 , ចំណែក​រ៉េម : 6 GB, អង្គ​ផ្ទុក​ទិន្នន័យ : ១២៨ GB អាច​បន្ថែម​រហូតដល់ 256 GB ។
វា​មាន​ថាមពល​ថ្ម​ : 3260 mAh ជា​ប្រភេទ​ថ្ម​ធន់ Li-Polymer ដែល​អាច​កំដរ​លោកអ្នក​ពេញ​មួយថ្ងៃ ។ និយាយ​ពី​កំលាំង​ម៉ាស៊ីន​វិញ វា​ទទួល​បាន ពិន្ទុ 143707 លើ​ការ​តេស្ត លើ An Tu-tu ដែល​ជា​កំលាំង​ម៉ាស៊ីន​លំដាប់​ខ្ពស់​មួយ​គួរ​ឲ្យ​កត់សំគាល់»!

x21អាច​ប្រើប្រាស់​បាន Sim 2 4G Vol.LTE ប្រើប្រាស់​នូវBluetooth 5.0 ដែល​ជា​ជំនាន់​ចុង​ក្រោយ វា​ក៏​មាន​នូវ​មុខងារ​ពិសេស​ដំបូង​បំផុត​លើ​លោក ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់ ស្កេន​ទម្រង់​មុខ​លឿន ០.១ វិនាទី​តែ​ប៉ុណ្ណោះ! មុខងារ​ស្កេន​ក្រយៅ​ដៃ​របស់​វា​ធ្វើការ​បាន​ល្អ និង​ទៀងទាត់​មែនទែន ។

KHGadgetsគិតថា ៥៩៩ ដុល្លា វា​ជា​តម្លៃ​មួយ​គួរ​ពិចារណា តែ​បើ​ក្រឡេក ទៅ​មើល​ពី រ៉េម​ 6GB Rom 128 GB Bluetooth ជំនន់​ចុងក្រោយ បច្ចេកវិទ្យា​ថ្មី​ដែល​គេ​មិន​មាន វា​គួរ​តែ​សាក​សម​ហើយ ! លោកអ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​ដៃគូ​នានា​របស់ Vivo ជាមួយ​កាដូ​បាល់ទាត់ Original FIFA Word Cup ដ៏​ស្រស់​ស្អាត ។

អគុណ​ប្រិយមិត្ត​ទាំងអស់​គ្នា​សំរាប់​ការ​គាំទ្រ KHGadgers
យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​លោកអ្នក នឹង​ជួយ Share និង like ឲ្យ​បាន​ច្រើនៗ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​ការងារ​យើងខ្ញុំ ជួបគ្នា​នៅ​បទ​បង្ហាញ​បន្ទាប់ សូម​អរគុណ!

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក