Jun 20, 2018

Vivo កំពុង​ធ្វើការ​លើ​គម្រោង TOF Depth 3D កាមេរ៉ា​ស្កេន​ទម្រង់​មុខ​បង្កប់​ក្រោម​អេក្រង់


ថ្មី​ៗ​នេះ​ Vivo ទើប​បញ្ចេញ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន​ឈ្មោះ​ថា Vivo NEX S និង Vivo NEX S ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​មិន​មាន​ក្បាល​ឆក និង​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់ ដែល​ជា​គូ​ប្រជែង​ខ្លាំង​មួយ​របស់ iPhone X ។ ឥឡូវ​នេះ​បាន​ឮ​ដំណឹង​មក​ថា Vivo កំពុង​សំងំ​ធ្វើ​មុខងារ​ស្កេន​ទម្រង់​មុខ​បែប TOF Depth 3D ដែល​ជា​ការ​ផ្គុំ​ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ពន្លឺ និង​កាមេរ៉ា ដើម្បី​ឲ្យ​ការ​ស្កេន​ទទួល​បាន​លទ្ធផល​ខ្ពស់ បើ​ទោះ​ជា​អ្នក​ប្រើ​ទូរស័ព្ទ​ពាក់​វ៉ែនតា បិទ​ម៉ាស​ពាក់​កណ្ដាល​មុខ​ ឬ​យក​មុខ​សិប្បនិមិត្ត​មក​បន្លំ​ក៏​មុខងារ​នេះ​ក៏​តែ​ដឹង​បាន ។

បច្ចេកទេស​ស្កេន​ទម្រង់​មុខ​តាម​បែប​ 3D ដែល​យើង​បាន​ឃើញ​កន្លង​មក​លើ iPhone X និង Xiaomi Mi 8 គឺ​ត្រូវ​ខ្វៀល​អេក្រង់​ផ្នែក​ខាង​លើ​ ដែល​បង្កើត​បាន​ជា Notch (ក្បាល​ឆក) ដែល​ប៉ះពាល់​ពេល​មើល​វីដេអូ និង​លេង​ហ្គេម​កម្សាន្ត ចំពោះ​ការ​ថត​រូប​និង​ប្រើប្រាស់​កម្មវិធី​មិន​ចោត​ជា​បញ្ហា​ទេ ។
Xiaomi Mi 8
ប៉ុន្តែ​សម្រាប់​គម្រោងការ​របស់ Vivo នេះ​វិញ​គឺ​មាន​បំណង​ចង់​បង្កប់​បច្ចេកវិទ្យា TOF Depth 3D ​នេះ​នៅ​ខាង​ក្រោម​អេក្រង់ ដូច​ទៅ​នឹង​ការ​បង្កប់​ Sensor ដើម្បី​ស្កេន​ម្រាមដៃ​ដែល​មាន​រួច​លើ Vivo NEX អញ្ចឹង ។ KHGadgets ជឿង​ថា Vivo នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់​នេះ ព្រោះ​ថា​គ្មាន​អ្វី​អាច​ឃាត់ Vivo និង​ឲ្យ​ធ្វើ​បាន​នោះ​ទេ ព្រោះ Vivo ធ្វើ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​កន្លង​មក​ហើយ ទាក់ទង​នឹង​បច្ចេកវិទ្យា​ដែល​ខំ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​មក​ចម្លង​ពី​គេ ។

សម្រាប់​នៅ​ប្រទេស​កម្ពុជា​វិញ Vivo បាន​ទាក់​ចិត្ត​​តារា​ចម្រៀង​​លោក ព្រាប សុវត្ថិ ដើម្បី​តំណាង​ឲ្យ​ផលិតផល Vivo នៅ​កម្ពុជា ដែល​កម្រ​ឃើញ​គាត់​ព្រម​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ល្បី​ផ្សេងៗ​ណាស់ នេះ​ជា​រឿង​ដែរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ និង​មួយ​ទៀត​កាមេរ៉ា​ថត​រូប​ខាង​មុខ Vivo V9 គឺ​ស៊ី​ដាច់​គេ ទាំង​ពណ៌ និង ពន្លឺ​ ចេញ​មក​ស្អាត​ហួស​ពី​ការ​រំពឹង​ទុក ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី Vivo ក្រុម​ការងារ KHGadgets និង​លើក​យក​ផ្សាយ​នៅ​ពេល​ក្រោយ​ៗ​ទៀត ។ សូម​ជួយ Like Share និង Ssubscribe ផង​បាទ សូម​អរគុណ !
__________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក