Jun 27, 2018

តោះ​ទៅ​មើល​គ្រឿង​ក្នុង​ទូរស័ព្ទ Vivo NEX ដែល​ជា​ទូរស័ព្ទ​អេក្រង់​លាត​ពេញ និង​មាន​កាមេរ៉ា​លិប​លៀន


លោកអ្នក​មួយ​ចំនួន​ប្រហែល​បាន​ដឹង​ និង​បាន​មើល​ វីដេអូ​ដែល​បង្ហាញ​អំពី​ទូរស័ព្ទ Vivo NEX ដែល​ក្រុម​ការងារ KHGadgets បាន​ធ្វើការ​បង្ហាញ​ជា​ភាសា​ខ្មែរ​រួចហើយ​មើល​ទៅ ! ។

លក្ខណៈ​សម្បត្តិ Vivo NEX S ៖

  • អេក្រង់ : 6.59" AMOLED Full HD+វិមាត្រ 19.3:9
  • កាម៉េរា​ក្រោយ : ក្រោយភ្លោះ(12+5)MP,(f/1.8+f/2.4) មាន​ប្រព័ន្ធ​ទប់លំនឹង និង Dual Pixel AF
  • កាម៉េរា​មុខ : 8MP(f/2.0) ប្រភេទ​កាមេរ៉ា​លាន​ឡើង​លើ 
  • ប្រតិបត្តិការ : Android 8.1/FunTouchOS 4.0
  • កម្លាំង​ថ្ម: 4000 mAh កំលាំងសាក 22.5 វ៉ាត់
  • បច្ចេកវិទ្យា: បច្ចេកវិទ្យាសាកថ្មលឿន Type C និងមាន​ជំនួយ​ការណ៍​បញ្ជា​ដោយ​សំឡេង Jovi ស្រដៀងនឹង Google Assistant
ឥឡូវ​នេះ​ក្រុមហ៊ុន MyFixGuide បាន​ធ្វើ​ការ​ដោះ​ទូរស័ព្ទ Vivo NEX ដើម្បី​ស្វែងយល់​ពី​គ្រឿង​បង្គំ ថា​តើ​វា​មាន​អ្វី​ខ្លះ និង​កម្រិត​ជួសជុល​ស្រួល​ឬ​ពិបាក ។ បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន Vivo បាន​បញ្ជាក់​ថា កាមេរ៉ា​លិនលៀន​របស់ NEX គឺ​មាន​ភាព​ធុន​ខ្លាំង​មែន​ទែន​ ដំណើរការ​លិបលៀន​រហូត​ដល់ ​5 ម៉ឺនដង​​ដោយ​គ្មាន​បញ្ហា និង​ធុន​នឹង​កម្លាំង​ប៉ះ​ទង្គិច​ជាង 45Kg បើ​ប្រៀបធៀប​ទៅ​នឹង​កាមេរ៉ា​ពពួក DSLR camera ដែល​អាច​ថត​បាន 1 សែន ទៅ 1.5 សែន​ដង ចំនួន​នេះ Vivo NEX មិន​អន់​ឡើយ ។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ សូម​ចុច​ទីនេះ​ដើម្បី​ចូល​ទៅ​មើល​គ្រឿង​បង្គំ Vivo NEX

សូម​បញ្ជាក់​ដែរ​ថា ឥឡូវ​នេះ Vivo កំពុង​បើក​ទទួល​ការ​កុម្ម៉ង់​ទូរស័ព្ទ Vivo X21 ដែល​ជា​ទូរស័ព្ទ​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ហើយ​ក្រុមការងារ KHGadgets ក៏​កំពុង​រៀបចំ​វីដេអូ​បង្ហា​ជា​ភាសា​ខ្មែរ​ផង​ដែរ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក