Jun 25, 2018

តើក្រុមហ៊ុនណាខ្លះទទួលបានការបន្ទាន់សម័យ (Update) Android លឿនជាងគេ?


និយាយ​ពី Android ជា​ប្រព័ន្ធ​ដំណើរការ​​​មួយ​ដែល​ពេញនិយម​បំផុត​ មាន​អ្នក​ប្រើប្រាស់​ច្រើន ដាច់ ឆ្ងាយ​ពី iOS លើ iPhone ហើយ​សព្វថ្ងៃ​នេះ​ Android បាន​វិវឌ្ឍន៍​ខ្លួន​មកដល់ Android P ជា​ជំនាន់​សាកល្បង( Beta) ហើយ។ ជំនាន់​សាកល្បង​នេះ​យើង​មិនបាច់​និយាយ​ដល់​ទេ ព្រោះ​វា​មិន​ទាន់​ពេញ​លក្ខណៈ​សំរាប់​អ្នក​ប្រើប្រាស់​ឡើយ។ អញ្ចឹង Android Oreo 8.1 គឺជា​ប្រព័ន្ធ​​ចុងក្រោយ​ដែល​យើង​និយម​ប្រើ​​សព្វថ្ងៃ​ដោយ​វា​មាន កញ្ចប់ Up Date ជា​បន្តបន្ទាប់ ​តាម​ម៉ូដែល​ទូរស័ព្ទ​នានា​ផង​ដែរ។ ចុះ​តើ​ក្រុមហ៊ុន​ណា​ខ្លះ​ដែល​តែងតែ​ទទួល​បាន​កំណែ Update មុន​គេ? ក្រុមហ៊ុន​ទាំងនេះ​មាន​ដូចជា ៖

1. Sony

ជាទូទៅ Sony តែង​ទទួល​បាន​ការ Update ​មុនគេ​ក្នុង​អំឡុង​​ 66 ថ្ងៃ​ម្តង ដែល​ការ Up Date ទាំង​នោះ បាន​ទៅ​លើ​ពពួក Sony Experia XZ Premium,Experia XZ,XZs, X Performence,XperiaX និង X Compact។


2. HMD Global (Nokia)

Nokia ក៏​ទទួល​បាន​ការ Update លឿន​ផង​ដែរ ដោយ​កាលពី​ប្រកាស​ចេញ Nokia 8 វាបានភ្លក់ រសជាតិ Android 8 ភ្លាមៗ​មុន​គេ​តែម្តង ហើយ​បន្ទាប់​មកទៀត Nokia 5/Nokia6 ក៏ទទួលបានការ Update ជាបន្តបន្ទាប់​ដែរ។


3.One Plus

ជាទូទៅ One Plus ទទួល​បាន​កំណែ Update ពី Android ក្នុងរយៈពេល ៩០ ថ្ងៃ​ម្តង​ដែល​វា​ទទួល​បាន​​ជា​ទៀងទាត់​ជាងគេ​ចាប់ពី​ម៉ូដែល OnePlus 3,OnePlus 3T,OnePlus 5,5T


4.HTC:

HTC ក៏​ទទួល​បានការ Up Date ពី Android Oreo តាំងពី​ឆ្នាំ 2017 ដែរ ជាមួយ HTC U11និង U11 life នៅ ខែតុលា។


5.Asus

ទទួល​បាន Update ក្នុងរយៈពេល130 ថ្ងៃ។ Asus ទទួល​បាន​កំណែ​បន្ទាន់​សម័យ​ចាប់ពី​ម៉ូដែល Asus Zenfone 4និង Zenfone 3 នៅ​ខែធ្នូ​ និង​ខែមករា​ ២០១៨ បន្ទាប់​មក​ទៀត​មាន Asus 4 Pro,Zenfone 3 Zoom និង Deluxe។


6.Xaiomi

ទទួល​បាន​កំណែ Up Date ក្នុងកំឡុង 131 ថ្ងៃ ហើយ​ក៏​ជា​ពេល​ដែល Xiaomi ធ្វើការ​កំណែ Update ប្រព័ន្ធ MIUI របស់​ខ្លួន​ផង​ដែរ​ មានដូចជា Ma1,Mi 6, Redmi Note 5​និង Redmi Note 5 Pro ចន្លោះ​ពី​ខែ​មករា ដល់ ខែមិថុនា។


7.Huawei/Honor

ទទួល​បាន​កំណែ Update រយៈពេល 163 ថ្ងៃ រាប់​ចាប់ពី Mate9 ដែល​ទើបតែ​ទទួល​បានការ Update នៅខែកម្ភៈ 2018 នេះ​ទេ ក្រៅពីនោះ​មាន P10,P10 Plus Honor8 ,Honor8 Pro ទទួល​បាន​នៅ Up Date នៅខែមីនា។

8. Lenovo/Motorola

វា​ទទួល​បាន​ការបន្ទាន់​សម័យ​ក្នុង​អំឡុង 123 ថ្ងៃ លើ ម៉ូដែល Moto Z2 Force និង Moto X4 ចំពោះ ​Lenovo វិញ​វា​ទទួល​បានការ update បន្ទាប់​ខុស​គ្នា​តែ ពីរបី​ថ្ងៃ​ប៉ុណ្ណោះ!


9.Essential Phone

Essental លឺ​ថា​កើត​មក​ពី​មេ Adroid ក៏​ពិតមែន ​តែ​វា​អូស​បន្លាយ​ការ​ទទួល​កំណែ Update រយៈពេល 204 ថ្ងៃ​ឯណោះ។


10.Sumsung

Samsung ក៏​យឺត​​សម្បើម​ដែរ ហើយ​ការ Up Date របស់​វា​ធ្វើ​តាម​តំបន់​ រឺ​ប្រទេស មួយ​ចំនួន​មុន ប្រទេស​ខ្លះ​អាច​ចាំ​រហូត​ដល់​រាប់​ខែ ហើយ Oreo Up Date បាននៅលើ S8, S8 Plus និង Note8​នៅ​ម្តុំ​ពាក់​កណ្តាល​ខែមីនា ជួនកាល​អាចរាល់៦ខែម្តង ហើយ Update នៅ​អាមេរិក​មុនគេ។


11.LG

ជា​ទូទៅ​ទទួល​បាន Update រយៈពេល 203 ថ្ងៃ លើ V30 របស់​ខ្លួន ហើយ​គ្រោង​ទទួល Up Date នូវ​ម៉ូដែល​មួយចំនួន​ដូចជា G6,G5 និង V20។


12.Razer

ទូរស័ព្ទ​គីឡូ​លេង​ហ្គេម​នេះ​ទទួល​បាន Update Oreo ក្នុង​ពេល 238 ថ្ងៃ។


សរុប​មក​វិញ Android បើកាលណា​ទូរស័ព្ទ​មួ​យ​ទទួល​បាន​កំណែ Up Date លឿន​វា​ជា​រឿង​ល្អ ព្រោះ​រាល់​ការ Up Date វា​នឹង​នាំ​មក​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន និង ដំណោះស្រាយ​បញ្ហា Error ក្នុង System ផង​ដែរ។ ចុះ​ហេត្​វអ្វី Android មិន​បើក អោយ update គ្រប់​ស៊េរី​ទៅ? ចម្លើយ​គឺ​ថា វា​អាស្រ័យ​ក្រុមហ៊ុន​នីមួយៗ​បាន​​បំពេញ​តាម​លក្ខខណ្ឌ​ដែល Android ត្រូវ​ការ​អត់ ហើយ​ថា​តើ​ពេល​​តេស្ដ​សាកល្បង Up Date ម៉ាស៊ីន​ស៊េរី​នោះ​អាច​ទ្រទ្រង់ Android ជំនាន់​ចុងក្រោយ​បាន​អត់?
_____________________
ប្រភពៈ Android Authority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក