Jun 26, 2018

TubeMate កម្មវិធីពេញនិយម​សំរាប់​ទាញយក​ចំរៀង​លើ Android Up​ Date ដល់​ដំណាក់កាល​មួយ​ស្រួល​ប្រើ​អស់ទាស់

TubeMate ជា​កម្មវិធី​ដ៏​ពេញនិយម​បំផុត​នៅ​លើ Android សំរាប់​ទាញ​យក​វីដេអូ​ផ្សេងៗ​ពី YouTube និង Website​ ផ្សេងៗ​ទៀត​យ៉ា​ងាយ និងលឿន។ កាលពី​មុន​អ្នក​ប្រាកដ​ជា​ទើសចិត្ត​នៅ​ពេល​ដែល​អ្នក​ទាញ​យក​វីដេអូតាម TubeMate បណ្តើរ​និង មើល​វីដេអូ​បណ្តើរ​លើ TubeMate រួច​អ្នក​គ្រាប់តែ​ធ្វើ​អោយ​រង្គើ​ដៃ​បន្តិច រឺ​​ប្តូរ​ជ្រុង​ទូរស័ព្ទ( Rotate) អោយ​វីដេអូ​ពេញ​អេក្រង់​គឺ វា​បញ្ឈប់​វីដេអូ ហើយ​ទាមទារ​អោយ​អ្នក Download តែម្តង!

សូម្បីតែ​រូប​ខ្ញុំ​ផ្ទាល់​ក៏​ធុញទ្រាន់​នឹង​វា​ដែរ។ តែ​ឥឡូវ វា​មិន​ដូច្នោះ​ទៀត​ទេ មិនថា​អ្នក​ចង់ Rotate រឺ ពង្រីក​វីដេអូ​វា​លែង​មាន​បញ្ហា​ហើយ ហើយ​ល្បឿន​នៃ​ការ​ទាញ​យក​ក៏​លឿន​ជាង​មុន​ផង​ដែរ វា ក៏​បាន​កាត់​បន្ថយ Add រញ៉េរញ៉ៃ មិន​អោយ​លោត​ដូច​មុន​ទៀត​ទេ។





សំរាប់​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើការ បន្ទាន់​សម័យ(Up Date) អ្នក​អាច​ចូល​មក​ទាញយក ជំនាន់​ចុង ក្រោយ​នៅ​ទីនេះ៖ http://www.tubemate.net/ ដែលជាWebsite Original របស់ TubeMate។សូម​រីករាយ​ជាមួយ​ការ​ប្រើប្រាស់​របស់​អ្នក!

KHGadget
________________

Steiv Roger

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក