Jun 23, 2018

Samsung ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​ទូរស័ព្ទ​អេក្រង់​២សង្ខាង វា​ជា​អនាគត​ថ្មី​​នៃ​ត្រកូល Galaxy


សព្វថ្ងៃ​នេះ Samsung គឺ​ជា​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ឈាន​មុខ​គេ និង​ជា​អ្នក​ទទួល​ផលិត​គ្រឿង​ទូរស័ព្ទ​មាន​ដូចជា​​ផលិត​អេក្រង់​ទូរស័ព្ទ​ឲ្យ Apple ជាដើម ។ ក្នុង​មួយ​ឆ្នាំៗ​យើង​តែងតែ​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ពេល Samsung ស្វែងរក​ឃើញ ​ឬ​ចង់​ផលិត​ឧបករណ៍​អ្វី​មួយ ដើម្បី​កុំ​ឲ្យ​គេ​ប្ដឹង​បាន ។

ថ្មីៗ​នេះ​គេ​បាន​ឃើញ​ Sasmsung ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​ថ្មី​មួយ​នោះ​គឺ ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​នៅ​ផ្នែក​ខាង​ខ្នង​ថែម​ទៀត ដែល​មើល​ទៅ​កាន់តែ​ទាក់ទាញ ព្រោះ​ថា​វា​មាន​ប្រយោជន៍​ច្រើន នៅ​ពេល​ទូរស័ព្ទ​មួយ​មាន​អេក្រង់​២ ។

ក្រុមហ៊ុន​ដទៃ​ធ្លាប់​បំពាក់​អេក្រង់​នៅ​ផ្នែក​ខាង​ខ្នង​រួច​មក​ហើយ​គ្រាន់តែ​អេក្រង់​ដែល​ដាក់​នោះ​វា​មាន​ទំហំ​តូច Meizu Pro 7 / LG V20 និង​ខ្លះ​ទៀត​បង្ហាញ​តែ​ពណ៌​ស​ខ្មៅ Yotaphone (e-ink display)តែប៉ុណ្ណោះ ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​បច្ចេកវិទ្យា​លើក​ជា​សំណួរ​នោះ​គឺ យើង​អេក្រង់​ដែល​បំពាក់​បន្ថែម​នៅ​ផ្នែក​ខាង​ខ្នង​ទូរស័ព្ទ Samsung គាត់​ចង់​ដាក់​ជា​ប្រភេទ​អេក្រង់​អ្វី ? បើសិន​ដាក់​ជា Super AMOLED នោះ​ទូរស័ព្ទ​នឹង​កាន់តែ​មាន​តម្លៃ​ថ្លៃ ដែល​តម្លៃ​ទូរស័ព្ទ​ Samsung ថ្លៃ​ស្រាប់​ទៅ​ហើយ​ក្នុង​ចំណោម​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ Android នៅ​លើ​ទីផ្សារ ។ ហើយ​បើ​ដាក់​អេក្រង់​​សខ្មៅនោះ វា​មិន​មាន​ប្រយោជន៍​សម្រាប់​ការ​ថត​រូបភាព​និង​វីដេអូ ដើម្បី​អាច​ឲ្យ​ងាយស្រួល​មើល​មុខ​ឃើញ​នោះ​ទេ ។

តែ​ទោះ​ជា​យ៉ាង​ណា KHGadgets នៅ​តែ​សរសើរ​ត្រង់​ចំណុច​មួយ​ដែល​ទូរស័ព្ទ​មាន​អេក្រង់​២ តែ​កម្រាស់​តួ​ទូរស័ព្ទ​នៅ​តែ​ស្ដើង​ដដែល មិន​មាន​ក្រាស់​ជាង​មុន​ទេ បើ​យើង​មើល​ទៅ​តាម​រូបភាព​គំរូ​ ។ Samsung អាច​នឹង​ងាយផលិត​ទូរស័ព្ទ​ប្រភេទ​នេះ មុន​នឹង​ឈាន​មក​ដល់​នៃ​ទូរស័ព្ទ​អេក្រង់​បតបែន​បាន ដែល​ជា​ទូរស័ព្ទ​ពិបាក​ក្នុង​ការ​ផលិត​ណាស់ ព្រោះ​ចាប់តាំង​ពី Samsung ប្រកាស​គម្រោង​ផលិត​ទូរស័ព្ទ​អេក្រង់​បត់​បាន​​គឺ​នៅ​មិន​ទាន់​ឃើញ​ផលិតផល​គំរូ​នៅ​ឡើង​ទេ ៕

KHGadgets នឹង​បន្ត​តាមដាន​បច្ចេកវិទ្យា​នេះ​ជា​បន្ត​ទៀត
សូម​ជួយ​ចុច Like Share និង Subscribe ម្នាក់​មួយ​ផង​បាទ សូមអរគុណ ។
_____________________
អត្ថបទ​ដោយ : អាក្បាលធំ


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក