Jun 23, 2018

គំនូរព្រាង​ទូរស័ព្ទ Samsung Galaxy SX ​កាមេរ៉ា​ Selfie លិប​​លៀន និង​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់ផ្ទាល់

មួយ​រយៈ​មក​នេះ​យើង​បាន​ឃើញ​គេ​បង្ហោះ​គំរូ(គំនូរ)​ព្រាង ដែល​គ្រាន់​តែ​ជា​ការ​គូរ​ឡើង​នៃ​អ្នក​រៀន​និង​ធ្វើការ​ខាង​ផ្នែក​រចនា​រូបរាង​ផលិតផល​អំពី​ទូរស័ព្ទ Samsung S10 ហើយ​មួយ​ចំនួន​ស្មានថា​ជា​ការ​ពិត , KHGadgets ក៏​ធ្លាប់​លើក​ជូន​ប្រិយមិត្ត​កន្លង​មក​ដែរ តែ KHGadgets ចង់​ឲ្យ​លោកអ្នក​ស្វែងយល់​​ មិនមាន​ចេតនា​បោក​ ឲ្យ​គ្រាន់តែ​ចូល​មក​អាន​ខាត​ពេល​នោះ​ទេ ។

ចូល​ដល់​សាច់រឿង​យើង​វិញ ក្នុង​ចំណោម​គំរូ​ព្រាង​នានា KHGadgets សូម​មើល​យក់​គំរូ ទូរស័ព្ទ Samsung Galaxy SX ដែល​មាន​អេក្រង់​លាយ​មួយ​ទំហឹង​តែម្ដង ដូច្នេះ​គេ​ត្រូវ​បំពាក់​កាមេរ៉ា​ដែល​នៅ​ក្រៅ​ពី​អេក្រង់ នោះ​គឺ​ Popup Camera ដែល​បក​មក​ងាយស្រួល​យល់​គឺ កាមេរ៉ា​លិប​លៀន និង​ការ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​ទៀត​ផង។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​វា​គេ​សង្ឃឹម​ថា​នឹង​មាន​កាមេរ៉ា​ក្រោយ 3 គ្រាប់​ដែល​មាន​ឡេន Zoom ទំហំ 40 មេហ្គាភីកសែល ប្រើឈីប Snapdragon 850 CPU ដែល​មិន​ទាន់​ចេញ​លក់ , និង​មាន Ram 8GB ទំហំ​ថ្ម​ដល់ 3600mAh ។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="Qj69oIilJnQ"/]

ទាំង​ការ​រចនា និង​បច្ចេកវិទ្យា​ទាំងអស់ គឺ​សុទ្ធតែ​បាន​កើត​មាន​រួច​មក​ហើយ​ដូចជា មុខងារ​ស្គេន​ក្រយៅ​ដៃ​លើ​អេក្រង់​និង Popup Camera គឺ​មាន​លើ​ម៉ូដែល​ប្រណិត Vivo NEX S និង Vivo NEX A ដែល​ក្រុមការងារ KHGadgets បាន​ធ្វើ​វីដេអូ​បទ​បង្ហាញ​​ជា​ភាសា​ខ្មែរ​ សូម​ចុច​ទី​នេះ​ដើម្បី​មើល ។ និង​លើ​ម៉ូដែល Vivo X21 ដែល​មាន​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ដែល​ជិត​នាំ​ចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា​នេះ​ដែរ ចុច​ទី​នេះ​ដើម្បី​មើល


KHGadgets ជឿ​ថា Samsung អាច​ធ្វើ​បាន​នៅ​ពេល​ខាង​មុខ​នេះ ព្រោះ​បច្ចុប្បន្ន​កាមេរ៉ា​ទូរស័ព្ទ​ចំណាត់​ថ្នាក់​លេខមួយ​គឺ​បាន​ទៅ​លើ Huawei P20 Pro ដូច្នេះ Samsung ត្រូវ​តែ​ធ្វើ​អ្វី​ម៉្យាង​ទើប​អាច​ទាក់ចិត្ត​អ្នក​ប្រើប្រាស់​បាន កុំ​ទៅ​តាម Apple ដែល​មាន​កាមេរ៉ា​មិន​ធំ​នោះ ។
_______________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក