Jun 18, 2018

ទូរស័ព្ទ Samsung Galaxy S7 Edge នៅ​ប្រទេស​កម្ពុជា​អាច​ឡើង​ទៅ Android 8.0 (Oreo) បានហើយ [មានវីដេអូ]

ដោយ​ចំណាយ​ពេល​នៅ​ជាមួយ Android 7.0 អស់​ពេល​ជា​យូរ​មក​ឡើង​​ទូរស័ព្ទ​ចង់​ដាំ​ខ្ទឹម​ ឥឡូវ​នេះ​ទូរស័ព្ទ Samsung Galaxy S7 Edge នៅ​ប្រទេស​កម្ពុជា​អាច​ឡើង​ទៅ Android 8.0 (Oreo) បានហើយ ដោយ KHGadgets ទើប​តែ​ Update រួច​អម្បាញ់មិញ​នេះ ! ឃើញ​ថា​ដំណើរការ​រាង​ប្លែក​ជាង​មុន​បន្តិច ចំពោះ​កម្មវិធី​ផ្សេងៗ​មិន​ជា​កែប្រែ​អ្វី​ទេ ព្រោះ​កម្មវិធី​ទាំង​អស់​នោះ​មាន Update ខ្លួន​វា​តាំង​ពី​នៅ​ជា Android 7.0 ។

ការ​ Update ឡើង​ទៅ​ Android 8.0 (Oreo) យើង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​បញ្ជា​ Samsung Experience 9.0 ដែល​ជា​រចនា​បទ​របស់ Samsung បំពាក់​ក្នុង Android 8.0 (Oreo) ។ កម្មវិធី​នានាៗ​មាន​ពណ៌​ស្អាត​ជាង​មុន តែ​មិន​ទាន់​ធ្វើ​បាន​ល្អ ដូច Vivo ឬ​ក្រុម​ហ៊ុន​ផ្សេងៗ​ ដែល​យើង​អាច​សំគាល់​ដឹង​ថា Samsung និង Facebook គឺ​ជា​ក្រុមហ៊ុន​អន់​ខាង UI ទម្រាំ​កែប្រែ​បាន​មួយ​ៗ​យឺតយ៉ាវ​ណាស់ ខុស​ពី Apple ដែល​ជំនាញ​ខាង UI ធ្វើ​ឲ្យ​អ្នក​ប្រើ​ពេញ​ចិត្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ នេះ​ហើយ​ជាមូលហេតុ​ដែល​អ្នក​ប្រើ iPhone គេ​មិន​ចង់​ប្រើ Android ។

ដើម្បី​ធ្វើ​ការ Update សូម​ចុច​ចូល​ទៅ Setting >> Software Update >> Download update manually សូម​ដឹង​ថា​ការ​ទាញ​យក​លើក​នេះ​គឺ​មាន​ទំហំ​ឯកសារ 1.3GB ។ និង​ចំណាយ​ពេល Update ប្រហែល 20 នាទី ។ សូម​ប្រយ័ត្ន ទូរស័ព្ទ​ដែល​មិន​មែន​ជា​របស់​ក្រុមហ៊ុន សូម​កុំ​ធ្វើ​ការ Update !!!
ឥឡូវ​មក​មើល​វីដេអូ​ប្រៀបធៀប​ល្បឿន​ក្រោយ​ពី Update OS រួច ៖
[youtube src="1YH667-IeAc"/]

​វីដេអូ​បង្ហាញ​ពី​មុខងារ​ថ្មី​ដែល​ទទួល​បាន​ពី​ការ Update OS រួច ៖
[youtube src="QudDHUxsNMY"/]
_____________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក