Jun 30, 2018

Samsung ប្រាប់​​ថ្ងៃ​ជា​ផ្លូវការ​សម្រាប់​បើក​បង្ហាញ​ទូរស័ព្ទ Galaxy Note 9


Samsung បាន​ផ្ញើ​លិខិត​អញ្ជើញ​ចូល​រួម​ពិធី​ដាក់​បង្ហាញ Unpacked (បើក​ប្រអប់​) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៩ ខែ​សីហា នា​ទីក្រុង​ញ៉ូយ៉ក​ សហរដ្ឋ​អាមេរិក ។ ដែល​ក្នុង​ព្រឹត្តិការ​នោះ​គឺ​ផ្ដោត​ចំបង​សម្រាប់​ទូរស័ព្ទ Galaxy Note 9 និង​អម​ជាមួយ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ផង​ដែរ ។

និយាយ​ទៅ​គេ​មិន​ទាន់​ដឹង​ថា Galaxy Note 9 មាន​រូបរាង​យ៉ាង​ដូចម្ដេច​ទេ ព្រោះ​ Samsung និង​ចង់​ចម្លង​ម៉ូដ notch (ក្បាល​ឆក) ពី ​iPhone X ឡើយ ដូច្នេះ​គេ​រំពឹង​ថា Galaxy Note 9 នឹង​មាន​គែម​លើ​ក្រោម​តូច​ជាង​មុន​ថែម​ទៀត និង​មាន​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​​បែប 3D ​សម្រួល​កន្លែង​ស្កេន​ក្រយៅដៃ​ឲ្យ​ងាយស្រួល​ជាង​មុន និង​មុខងារ​បន្ថែម​សម្រាប់​កត់ត្រា គូសវាស​ឲ្យ​ប្រសើរ​ជាង​មុន ។

ខាង​ផ្នែក​ល្បឿន​វិញ Galaxy Note 9 នឹង​ប្រើ​បន្ទះ​ឈីប Exynos Octa ដែល​ផលិត​និង​រចនា​ដោយ Samsung ផ្ទាល់​ដៃ , អ្វី​ដែល​គេ​ឮ​ល្ហៀងៗ​មក​ Galaxy Note 9 មិន​មាន​ម៉ូដែល​ដែល​មាន​ទំហំ​ផ្ទុក​ដល់ 512GB សម្រាប់​អ្នក​ចង់​បាន​ទំហំ​ផ្ទុក​ឯកសារ​ធំៗ ជា​ពិសេស​អ្នក​ចូលចិត្ត​ថត​វីដេអូ 4K ចេញ​ពី​កាមេរ៉ា Galaxy Note 9 ។

ចំណែក​ការ​បំពាក់​មុខងារ​ឲ្យ​ប៊ិក S Pen វិញ Samsung បាន​រំលេច​នូវ​រូបភាព​ប៊ូតុង​ចុច​ប៊ិក ដែល​ជា​មុខងារ​ថ្មី​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូរស័ព្ទ​មាន​ប៊ិក​សប្បាយ​ចិត្ត ព្រោះ​យូរ​ហើយ​ samsung និង​ទាន់​បាន​បន្ថែម​អ្វី​ឲ្យ​លេច​ធ្លោ​លើ​ប៊ិក​របស់​ខ្លួន​នៅ​ឡើង​ទេ ។ ព័ត៌មាន​ពី​វត្តមាន Galaxy Note 9 យើង​នឹង​ចុះ​ផ្សាយ​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក