Jun 27, 2018

Samsung ដាក់​ឲ្យ​ទាញ​យកកម្មវិធី ClockFace ​រូប​នាឡិកា​ស្អាតៗ​ 32 ប្រភេទ​សម្រាប់​ដាក់​នៅ lock screen និង always-on display

មុខងារ always-on displays នេះ​គឺ​អាច​បង្ហាញ​ព័ត៌មាន​ផ្សេងៗ​ដូចជា រូប​នាឡិកា ប្រតិទិន ជា​ច្រើន​ទៀត​បើ​ទោះ​ជា​ទូរស័ព្ទ​បិទ​អេក្រង់​ក៏​ដោយ នេះ​ដោយ​សារ​តែ​អេក្រង់ Super AMOLED និង​​​ស៊ី​ភ្លើង​តិច​បំផុត ។ មុខងារ​នេះ​​មាន​ចាប់ពី Samsung Galaxy S7 ឡើង​ទៅ ។ សម្រាប់​អ្នក​កំពុង​ប្រើ Galaxy S7 ឡើង​ទៅ​ប្រាកដ​ជា​ដឹង​នូវ​មុខងារ​មួយ​នេះ ថា​មាន​ប្រយោជន៍ និង​កាលីប​ប៉ុណ្ណា​ហើយ ។ ហើយ​ឥឡូវ​នេះ Samsung បាន​ដាក់​ឲ្យ​ទាញ​យក​កម្មវិធី​ថ្មី​ចែស​មួយ​ឈ្មោះ ​ClockFace ដែល​សម្រាប់​ប្រើ​លម្អ​អេក្រង់​ពេល​ជាប់​សោ និង​សម្រាប់​មុខងារ always-on displays រហូត​ដល់ 32 គំរូ​ស្អាតៗ​ ដូច្នេះ​ចាំ​អង្កាល់​ទៀត តោះ​ទាញ​យក​ ។

បញ្ជាក់ ៖ ដើម្បី​​អាច​ប្រើ​ប្រាស់​កម្មវិធី ​ClockFace នេះ​លោកអ្នក​ត្រូវ​ប្រាកដ​ថា​ទូរស័ព្ទ​ Samsung បាន​1- ឡើង​ទៅ​ Android 8.0 និង Samsung Experience 9.0 របៀប​ឆែក​សូម​មើល​រូបភាព​ខាង​ក្រោម ៖
ចូល​ទៅ Setting >> About phone >> Software Infomation រួច​មើល​នៅ​ត្រង់​ចំណុច Android Version និង Samsung Experience Version

2- ចូល​ទៅ​ទាញ​យក​កម្មវិធី ClockFace នៅ​គេហទំព័រ​ផ្លូវ​ការ​របស់ Samsung
3- ដំឡើង​កម្មវិធី ClockFace
4- ចូល​ទៅ Setting >> Lock screen and security និង​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​បើក​មុខងារ lock screen option ។
5- ចុច​លើ Clock and FaceWidgets >> Clock style
ជួប​គ្នា​នៅ​គន្លឹះ​ល្អ​ៗលើក​ក្រោយ​ទៀត សូម​អរគុណ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក