Jun 14, 2018

យើង​នឹង​បាន​ឃើញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​របស់ SAMSUNG ក្នុង​ឆ្នាំ 2019 តែ​តម្លៃ​ក្បែរ​ 2000$


គម្រោង​ការណ៍​ធ្វើ​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​របស់ Samsung លែង​ជា​អាថ៌កំបាំង​ទៀត​ហើយ ព្រោះ​ គំរូ​រូបរាង​ត្រូវ​បាន​គេ​បង្អួត​និង​បង្ហោះ​តាំង​ពី​ឆ្នាំ​មុនៗ និង​ធ្លាប់​បាន​ចេញ​ជា​វីដេអូ​ស្រមៃ​​ឲ្យ​មើល​ទៀត តែ​គេ​នៅ​មិន​ទាន់​បាន​ឃើញ​ទូរស័ព្ទ​ពិត​នៅ​ឡើង​ទេ ។

ក្រុមហ៊ុន​យក្ស​កូរ៉េ​មួយ​នេះ​មាន​អេក្រង់​ដែល​អាច​បត់​បាន​ តែ​មិន​ទាន់​ដឹង​ថា​អេក្រង់​នោះ​អាច​បត់​បាន​ប៉ុន្មាន​ដង និង​អាច​ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​នោះ​បាន​ប៉ុន្មាន​ឆ្នាំ​ទេ នេះ​ជា​អាថ៌កំបាំង​ដែល​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា​ឆ្ងល់​រហូត​មក តែ​ Samsung មិន​ទាន់​បាន​បង្ហើប​ទាល់តែ​សោះ ។

ងាក​មក​ជជែក​គ្នា​ពី​រឿង​តម្លៃ​វិញ អ្នក​វាយ​តម្លៃ​បច្ចេកវិទ្យា​បាន​ប៉ាន់ប្រមាណ​ថា​ទូរស័ព្ទ​ដែល​អាច​បត់​បែន​អេក្រង់​បាន​របស់ Samsung អាច​នឹង​មាន​តម្លៃ​ដល់​ទៅ $1,850 ឯណោះ​គឺ​ថ្លៃ​ជាង​ពពួក​ទូរស័ព្ទ​ដែល​មិន​អាច​បត់​អេក្រង់​បាន​២​ដង ព្រោះ​ថា​ទូរស័ព្ទ​ដែល​បម្រុង​នឹង​ផលិត​គឺ​មាន​អេក្រង់​ធំ និង​ថ្ម​ធំ​ដើម្បី​រ៉ាប់រង​ជាមួយ​អេក្រង់​ថ្មី​មួយ​នេះ ។
[youtube src="MKG7XRsG9KQ"/]

សម្រាប់ KHGadgets វិញ យើង​សង្ឃឹម​ថា Samsung និង​ផលិត​ទូរស័ព្ទ​អេក្រង់​២​ មុន​នឹង​ចេញ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​បត់​បែន​បាន ព្រោះ​ទូរស័ព្ទ​អេក្រង់​២ គឺ​មិន​ប្រើ​បច្ចេកវិទ្យា​លំបាក​ខ្លាំង​ទេ គ្រាន់តែ​អាច​បិទ​បើក​ដូច Laptop និង​ដំណើរការ​កម្មវិធី​២​ព្រម​គ្នា​ គឺ​គ្រប់គ្រាន់​ហើយ ។
___________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក