Jun 20, 2018

Oppo Find X បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ មាន​អេក្រង់​លាត និង​កាមេរ៉ា​លិបលៀន


KHGadgets បាន​ចុះ​ផ្សាយ​អំពី​ស៊េរី​ទូរស័ព្ទ Oppo Find X ជា​ហូរហែ ដូច​ការ​រំពឹង​ទុក​មែន​ទូរស័ព្ទ​មួយ​នេះ​គឺ​ឈ្មោះ Oppo Find X​ មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ពី​មុខ និង​មាន​កាមេរ៉ា​ហូត​ឡើង​ទៅ​លើ​នៅ​ពេល​ថត អ្វី​ដែល​ពិសេស​សម្រាប់​ទូរស័ព្ទ​មួយ​នេះ​គឺ​មុខងារ​សាក​ថ្ម​បាន​លឿន Super VOOC ការ​រចនា​រូបរាង​ប្រណិត​សាក​សម​ជា​កំពូល​ទូរស័ព្ទ​នា​ឆ្នាំ​ 2018 នេះ​មែន ។

រូបរាង​និង​ការ​រចនា

Oppo Find X មាន​រូបរាង​ថ្មី​ប្លែក​ពី​គេ ដោយ​សារ​ទូរស័ព្ទ​នេះ​មាន​កាមេរ៉ា​ហូត​ទៅ​លើ​នៅ​ពេល​ត្រូវ​ការ​ថត​រូបភាព និង​វីដេអូ ដែល​ជា​ភាសា​អង់គ្លេស pop-up slider camera ដែល​ខុស​ពី Vivo NEX បន្តិច ។  តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់​រឹងមាំ Gorilla Glass 5 និង​ស៊ុម​ទូរស័ព្ទ​ជា​លោហៈ អាលុយមីញ៉ូម រឹងមាំ​តែ​ស្រាល​ជាង​ដែកថែប ។ នៅ​ផ្នែក​ខាង​ឆ្វេង​មាន​ប៊ូតុង​ចុច​២​សម្រាប់​ដំឡើង​និង​បន្ថយ​សំឡេង , ផ្នែក​ខាង​ស្ដាំ​មាន​ប៊ូតុង​​បិទ​បើក​ទូរស័ព្ទ រីឯ​ផ្នែក​ខាង​ក្រោម​​មាន​រន្ធ​បញ្ចេញ​សំឡេង រន្ធ​ស្រូប​សំឡេង រន្ធ​ USB ប្រភេទ C និង​កន្លែង​ដាក់​ស៊ីម​កាត​បាន​ 2 និង​ផ្នែក​ខាង​លើ​គឺ​ជា​ប្រភេទ​ហូត​ឡើង​ដែល​បង្ហាញ​កាមេរ៉ា​ 3 គ្រាប់​ខាង​មុខ​ 1 គ្រាប់ និង​ខាង​ក្រោយ​ 2 គ្រាប់ អម​ដោយ​ភ្លើង flash នៅ​កណ្ដាល​ទូរស័ព្ទ ។ ទូរស័ព្ទ​មួយ​នេះ មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​បែប 3D ស្រដៀង​នឹង iPhone X ដែរ តែយើង​មិន​ឃើញ​មុខងារ​ស្កេន​ម្រាម​ដៃ​ទៀត​នោះ​ទេ ! Oppo សម្រេច​ចិត្ត​ដក​ចេញ​​ហើយ ។

ផ្នែក​អេក្រង់

 Oppo Find X បាន​ប្រើ​អេក្រង់​ប្រភេទ AMOLED ​បង្ហាញ​ពណ៌​មាន 16 លាន​ពណ៌ ទំហំ 6.4 អ៊ីញ លាត​​ពេញ​គ្មាន​ក្បាល​ឆក ជាមួយ Rosolution  1080 x 2340 ភីកសែល, 19.5:9 ratio ដែល​មាន​កំហាប់​ភាព​ច្បាស់​ប្រហែល 401 ppi ក្នុង​មួយ​អ៊ីញ​ការ៉េ ។ ស្រោប​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 5 ទាំង​មុខ​ទាំង​ខ្នង ។

ម៉ាស៊ីន និង ប្រព័ន្ធ​ដំណើរការ

មាន Android 8.1 (Oreo) និង​ចុច​បញ្ជា​ដោយ ColorOS 5.1 ប្រើ​ប្រាស់​ឈីប Snapdragon 845 ដែល CPU រត់​ដល់ Octa-core (4x2.8 GHz Kryo 385 Gold & 4x1.7 GHz Kryo 385 Silver) និង GPU Adreno 630 អាច​រត់​កម្មវិធី​បាន​គ្រប់​ប្រភេទ ។

អង្គ​ផ្ទុក​ទិន្នន័យ

មាន Ram ទំហំ 8GB និង​អង្គ​ផ្ទុក​ឯកសារ​ទំហំ 256GB ហើយ​ជា​ប្រពៃណី​របស់​ពពួក​ទូរស័ព្ទ Android គឺ​តែងតែ​អាច​បន្ថែម​កាត​ម៉េមម៉ូរី​​បាន ដែល Oppo Find X នេះ​​អាច​បន្ថែម​ដល់ 400GB ។

កាមេរ៉ា

កាមេរ៉ា​របស់ Oppo Find X គឺ​មាន​លក្ខណៈ​ Sexy ដោយ​វា​លិប​បាត់​នៅ​ពេល​មិន​ប្រើការ និង​បង្ហាញ​ខ្លួន​ហូត​ឡើង​លើ​នៅ​ពេល​ត្រូវការ​ចុច​ថត ដែល​កាមេរ៉ា​ខាង​ក្រោយ​២គ្រាប់​​គឺ​មាន​ទំហំ 16 MP (f/2.0, PDAF, OIS) + 20 MP (f/2.0) ជាមួយ​ភ្លើង​ flash 2 ពណ៌ អាច​ថត​វីដេអូ​បាន​ដល់ 2160p@30fps និង​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 25 (f/2.0) មេហ្គា​ភីកសែល ។

ប្រព័ន្ធ​សំឡេង

មាន​ Speaker តែ​មួយ​គ្រាប់​គេ និង​គ្មាន​រន្ធ​ដោត​កាស 3.5mm jack ។

ថាមពល​​ថ្ម

Oppo Find X មាន​ថាមពល​ថ្ម 3730 mAh ជា​ប្រភេទ Li-Ion ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន Super COOC ​ដោយ​ចំណាយ​ពេល​ប្រហែល 37 នាទី​ដើម្បី​សាក​ថ្ម​ដល់​ពេញ 100% ។ ចំពោះ​តម្លៃ​អាច​ក្បែរ​ពាន់​ដុល្លារ ។
សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="Z2Uu2rYFlPQ"/]

Oppo Find X ជា​ទូរស័ព្ទ​កំពូល​មួយ​ដែល​ចេញ​ក្នុង​ឆ្នាំ 2018 នេះ​បន្ទាប់​ពី Vivo NEX ដែល​សុទ្ធ​តែ​ទូរស័ព្ទ​ដែល​គ្មាន​ក្បាល​ឆក លាត​ពេញ​តួ​ទូរស័ព្ទ ហើយ​មាន​កាមេរ៉ា​លិប​លៀន​នៅ​ពេល​ថត ។ KHGdagets និង​ធ្វើ​វីដេអូ​បង្ហាញ​លម្អិត​នៅ​ពេល​ក្រោយ ។
___________________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក