Jun 18, 2018

បែកធ្លាយ​វីដេអូ​ដែល​បង្ហាញ​ពី​ទូរស័ព្ទ Oppo Find X គ្មាន​ក្បាល​ឆក ​អេក្រង់​លាត​ពេញ​ដល់ 93.8% ឯណោះ

កាលពី​មុន​ក្រុមហ៊ុន Oppo ធ្លាប់​បាន​ផលិត​ស៊េរី​ទូរស័ព្ទ Oppo Find ដល់​ជំនាន់​ Oppo Find 7 ឆ្នាំ 2014 ដែល​រូបរាង​ស្រដៀង​នឹង​ទូរស័ព្ទ Sony Neo ហើយ​ក៏​ស្ងាត់​មក​ដល់​សព្វថ្ងៃ​នេះ ។ តែ​ពេល​នេះ Oppo បាន​​គាស់​ត្រកូល Find មក​ម្ដង​ទៀត​​ឈ្មោះ​ថា Oppo Find X ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ដល់​ទៅ 93.8% និង​គ្មាន​ក្បាល​ឆក​ឡើង (notch) ។

[youtube src="s7fY4xRdBTc"/]

ការ​បែក​ធ្លាយ​នេះ​គឺ​គេ​ឃើញ​ Oppo Find X នៅ​ក្នុង​វីដេអូ​ខ្លី​នៃ​កម្មវិធី​ទូរស័ព្ទ​ចិន CCTV1 ជា​រូបភាព 3D មិនមែន​ជា​រូបភាព​ទូរស័ព្ទ​ពិត​ប្រាកដ​ ដែល​ផលិត​ហើយ​នោះ​ទេ ។ មាន​ការ​ងឿងឆ្ងល់​មួយ​ព្រោះ​ថា​គេ​មិន​បាន​ឃើញ​កាមេរ៉ា​ខាង​មុខ​ស្ថិត​នៅ​ទីណា​ ឬ​ក៏​ជា​កាមេរ៉ា​លិប​លៀន​ដូច Vivo NEX S ដែរ​ឬ​យ៉ាង​ណា ! ។ តែ​នោះ​ផ្នែក​ខាង​ក្រោយ​ខ្នង​របស់ Oppo Find X ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ដែល​ជា​រចនាបថ​ថ្មី​មិន​ធ្លាប់​បាន​ឃើញ​ពី​មុនៗ​មក ។

KHGadgets សង្កេត​ឃើញថា ក្នុង​ឆ្នាំ 2018 នេះ ជាពិសេស​ខែ 6 នេះ ទូរស័ព្ទ Android ចេញ​ថ្មី និង​បែក​ធ្លាយ ជាមួយ​រូបរាង និង​បច្ចេកវិទ្យា​ខ្ពស់ និង​ប្លែក​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Apple បែកញើស​ដែរ​ហ្នឹង ព្រោះ​ថា តែ​កាល​ណា​ទូរស័ព្ទ​ចិន មាន​បច្ចេកវិទ្យា​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ​នោះ អ្នក​ប្រើមួយ​ចំនួន អាច​មិន​លែង​ងប់ងុល​នឹង iPhone ព្រោះ​បើ​មើល​ស្ថិតិ​នៃ​ការ​លក់​ទូរស័ព្ទ ពិភពលោក​នេះ​បាន​ងាក​មក​ចាប់​អារម្មណ៍​ទូរស័ព្ទ​ចិន​ច្រើន ​ផ្ទុយ​ពី​ការ​ពី​មុន ដែល​អ្នក​ណាៗ​គេ​ឲ្យ​តែ​ឮ​ទូរស័ព្ទ​ចិន គេ​សើច​មុន​នឹង​និយាយ​ពី​វា​នោះ ។

បើ​មាន​ព័ត៌មាន​ពី Oppo Find X ទៀត ក្រុម​ការងារ KHGadgets និង​ផ្សាយ​បង្ហាញ​ការ​ពិត​បន្ថែម​ទៀត សូម​ជួយ​ចុច Like និង Share ផង​បាទ សូម​អរគុណ !
________________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក