Jun 25, 2018

វីដេអូ​​ប្រៀបធៀប​ Microphone បន្ថែម សម្រាប់​ប្រើ​ជាមួយ GoPro Hero ដើម្បី​ថត Vlog


សព្វ​ថ្ងៃ​នេះ​ចំនួន​យុវជន​ខ្មែរ​ដែល​ធ្វើ Vlog បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ , មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​នាំ​គ្នា​ធ្វើ Vlog ដូចជា ៖ អ៊ីនធឺណិត​គ្របដណ្ដប់​ទូលាយ​ជាង​មុន​ជាមួយ​តម្លៃ​ថោក និង​ល្បឿន​លឿន , យុវជន​មាន​លុយ​ទិញ​កាមេរ៉ា​ប្រើប្រាស់ ការ​យល់​ដឹង​ពី​ការ​កាត់​ត​វីដេអូ ជាពិសេស​នោះ​គឺ​ភាព​ក្លាហាន​នៃ​យុវជន​ខ្មែរ​ ដែល​ហ៊ាន​កាន់​កាមេរ៉ា​និយាយ​តែ​ម្នាក់​ឯង​នៅ​តាម​ដង​ផ្លូវ​ ហាង​ទំនិញ ។ល។

ឧបករណ៍​ដែល​ពួក​គាត់​យក​មក​ធ្វើ​ Vlog (វីដេអូ​កំណត់ហេតុ​បណ្ដាញ តែ​បើ​បក​ឲ្យ​ស្រួល​យល់​គឺ​វីដេអូ​បង្ហាញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន) មាន​តាំង​ពី​កាមេរ៉ា​ទូរស័ព្ទ​ រហូត​ឡើង​ដល់​កាមេរ៉ា​ថ្លៃៗ​ដើម្បី​ឲ្យ​វីដេអូ​ថត​បាន​ដល់​ទំហំ 4K ហើយ​នៅ​ត្រូវ​ទិញ​ដង​ទប់​លំនឹង Gimble ថែម​ទៀត​ដើម្បី​ឲ្យ​វីដេអូ​ថត​ចេញ​មក​នឹង​ល្អ មិន​ញ័រ ។

សម្រាប់​អ្នក​ដែល​មិន​ចង់​ឈឺ​ក្បាល​នឹង​ការ​ថត គឺ​ពួក​គាត់​ជ្រើសរើស​ប្រើ​កាមេរ៉ា​ថត​សកម្ម​ភាព​លំដាប់​ពិភពលោក​គឺ GoPro Hero ដែល​មក​ដល់​ពេល​នេះ​ចេញ​ដល់​ជំនាន់ GoPro Hero 6 ហើយ​អាច​ថត​វីដេអូ​បាន​ដល់ 4K @ 6ofps មាន​ន័យ​ថា GoPro Hero 6ខ្លួន​តូច​តែ​មួយ​នេះ អាច​ថត​វីដេអូ​ទំហំ 3840 x 2160 ភីកសែល ក្នុង​ល្បឿន​រូប 60 សន្លឹក​ក្នុង​មួយ​វិនាទី គឺ​ថា​គ្រប់​សកម្មភាព​​លឿនៗ​បាន តែ​មិន​អាច​ប្រើ​​មុខងារ​ទប់​លំនឹង​ទេ ទាល់តែ​ថត​ 4K @ 30fps បាន​មាន​មុខងារ​ទប់​លំនឹង​បាន ។
ដូច្នេះ KHGadgets សូម​លើក​យក​វីដេអូ​មួយ​ក្នុង Youtube ដែល​និយាយ​ពី​ការ​ប្រៀបធៀប​គ្នា​រវាង Mcriphone (ឧបករណ៍​ស្រួល​សំឡេង​បន្ថែម) ដែល​អ្នក​គួរ​ទិញ​បន្ថែម​ទៀត ទើប​វីដេអូ​មាន​គុណ​ភាព​សំឡេង​អាច​ទទួល​យក​បាន តែ​សូម​បញ្ជាក់​ថា​លោកអ្នក​ត្រូវ​មាន GoPro mic adapter មួយ​ទៀត​ទើប​អាច​ភ្ជាប់ GoPro និង Microphone បន្ថែម​ទៀត​បាន ។
[youtube src="FYOycTI2-ls"/]

ចំណាត់​ថ្នាក់​ដែល​យើង​ទទួល​បាន​គឺ
Rode VideoMicro: $60
Saramonic G-mic: $35
REMOVU M1+A1: $85
Sennheiser: $200
PolarPro ProMic: $30
សូម​បញ្ជាក់​ តម្លៃ​ខាង​លើ​គឺ​តម្លៃ​ប្រហាក់ប្រហែល​ក្នុង​ទីផ្សារ​បរទេស មិនមែន​ស្រុក​ខ្មែរ​ទេ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក