Jun 23, 2018

Mi Pocket Speaker បំពងសំលេងកាន់ថ្មរបាន៧ម៉ោង របស់ Xaiomi ទើបប្រកាសចេញ

ក្រុមការងារKHGadgets មួយរយៈនេះះបានផ្សាយព័ត៌មានជាច្រើនពិបច្ចេកវិទ្យាថ្មីៗជាច្រើន ជា​ពិសេស​គឺស្មាតហ្វូនតែម្តង។ អស់រយៈពេលជាងកន្លះខែមកនេះ​ពួកយើងពិតជាអរគុណ​បងប្អូន​ខ្លាំងណាស់ដែលគាំទ្រនូវការផ្សាយរបស់ពួកយើង ហើយ​ឆាប់ៗនេះ KHGadgets នឹងសម្ភធ Office ថ្មីមួយ​ឆាប់ៗ​ដើម្បី​ជាកន្លែង​ស្រាវជ្រាវ​​ ជា Studio សំរាប់​ថត វីដេអូ​បង្ហាញ​ផងដែរ។ អិញ្ចឹងអ្វីៗ​នឹង​កាន់​តែ​ប្រសើរ​នៅ​ពេលខាងមុខ​នេះ!
និយាយចូលសាច់រឿងបន្តិចហើយ ឥឡូវងាកមក Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ល្បី​របស់​ចិន​​វិញ ក្រៅពី​ផលិតទូរស័ព្ទដែលមាន​គុណភាពខ្ពស់ តម្លៃសមរម្យ Xiaomi ក៏លេចធ្លោរខាង​ផលិត​បរិក្ខាប្រើប្រាស់ផងដែរ។  ថ្មីៗនេះ​Xiaomi បាន​ក្រកាស​ចេញ​នូវ Speaker តូច​ច្រឡឹង​សម្លេង​រងំ មានឈ្មោះថា Mi Pocket Speaker2ដែលអាចកាន់ថ្មរបាន ៧ម៉ោងល្មមប្រើជាលក្ខណៈគ្រួសារនិង ឯកជន។



Pocket Speaker 2 នេះត្រូវបានក្រុមហ៊ុនប្រកាសនៅថ្ងៃទី21 មិថុនា នេះ ក្នុង ព្រឹត្តិការណ៍ តន្ត្រី ពិភព​លោក Word Music Day នៅប្រទេសឥណ្ឌាដែលវាមានសម្លេងកម្រិត 5​ វ៉ាត់។
វា​មាន​រាង​មូល​ទ្រវែងដែលស្រោបដោយសារធាអាលុយមីញ៉ូមនភផ្នែកស៊ុមព័ទ្ធរង្វ់ខាងលើ ហើយមួយកំណាត់ទៀតជាប្រភេទសារធា អាឡយ។ វាប្រើប្រាស់នៅ Bluetooth ជំនាន់ 4.1 ដែលអាច​ចាប់ចំងាយភ្ជាប់ត្រឹម10 ម៉ែត្រយ៉ាងល្អ ជាមួយនឹងទំហំថ្មរ 1,200 mAh ដែលអាច​កំដរ​អ្នកយ៉ាងតិចបំផុតក៏7ម៉ោងនសការចាក់តន្រ្តីដែរ។
Speaker តូចនេះ​ចេញលក់មុនគេនៅឥណ្ឌា ក្រោមការសហការណ៍ជាមួយ​ក្រុមហ៊ុនល្បីរបស់​អាល្លឺម៉ង Tymphany ក្នុងតម្លៃ1,499 រ៉ូពី ត្រូវបប្រហែល​ 23$​ មើលទៅមិនថ្លៃប៉ុន្មានទេ ហើយយើង​ក៏រងចាំវត្តមានវានៅស្រុកខ្មែរផងដែរ។

Source: 91 Mobile
_______________
By: Stiev Roger

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក