Jun 26, 2018

ឥឡូវនេះ​អាច​ទិញ​សំបុត្រ​កុន​នៅ​រោង Major Cineplex Cambodia តាម​ credit or debit card បាន​ហើយ

តាម​ទំព័រ Facebook របស់ Major Cineplex Cambodia បាន​បង្ហោះ​ដំណឹង​ជូន​មក​ថា នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ Update មុខ​ងារ​ទិញ​សំបុត្រ​កុន​បាន​ភ្លាមៗ​ដោយ​មិន​បាច់​ទៅ​ទិញ​នៅ​រោង​កុន​ផ្ទាល់​ដូចមុន​ទៀត​នោះ​ទេ ដែល​កាលពី​មុន​យើង​អាច​ប្រើ​កម្មវិធី​ទូរស័ព្ទ Major Cineplex Cambodia ត្រឹម​កក់​សំបុត្រ ហើយ​ត្រូវ​ទៅ​រោង​កុន​ឲ្យ​ទាន់​មុន​កន្លះ​ម៉ោង​ដើម្បី​បញ្ជាក់​ការ​កក់​និង​ទិញ ។

ដើម្បី​ប្រើ​មុខងារ​នេះ​លោកអ្នក​គ្រាន់តែ​ចូល​ទៅ Update កម្មវិធី Major Cineplex Cambodia ជា​ការ​ស្រេច ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ចំនួន​អ្នក​មាន​ការ Visa Card និង Mastercard នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្រទាប់​យុវជន​ងាក​មក​និយម​ចាយ​វាយ​សាច់​ប្រាក់​តាម​អ៊ីនធឺណិត​វិញ ព្រោះ​មាន​សេវាកម្ម​ទូទាត់​ក្នុង​ស្រុក​ជា​ច្រើន​កំពុង​ធ្វើ​ការ​ Promotion បញ្ចុះ​តម្លៃ​តាម​ហាង​ជា​ដៃ​គូ​នានា ។ លោក​អ្នក​អាច​បង្កើត​កាត Visa Card និង Mastercard តាម​រយៈ​ធនាគារ Wing  , Paygo ជាដើម ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក