Jun 29, 2018

កញ្ញា iJustine និង​អ្នក​ជំនាញ​ខាង​ព្រាង​ម៉ូដ​ឧបករណ៍ គូររូប iPad X មាន​ក្បាលឆក

កញ្ញា iJustine គឺ​អ្នក Youtuber ម្នាក់​ដ៏​ល្បី​ល្បាយ​ដែល​ចូលចិត្ត​បើក​ប្រអប់​គ្រឿង​អេឡិចត្រូនិក​ចេញ​ថ្មី​ក្ដៅ លាយ​ជាមួយ​អារម្មណ៍​ភ្ញាក់​ផ្អើល​បែប​កំប្លែង ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចូល​ចិត្ត​តាម​តាម​រាល់​វីដេអូ​របស់​គាត់ ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​ subscribe channel របស់​គាត់​ដល់​ 4.8 លាន​នាក់ ដែល​ជា​ចំនួន​មួយ​កើន​ឡើង​លឿន​ខ្លាំង​ណាស់ រហូត​ច្រើន​ជាង​តារា​អាជីព​ល្បីៗ​មួយ​ចំនួន​ធំ ។
ក្នុង​ពេល​នេះ​គាត់​មាន​ជជែក​គ្នា​លេង​ជាមួយ​អ្នក​ជំនាញ​​ច្នៃ​បង្កើត​ម៉ូដ​ឧបករណ៍ អំពី​ការ​បង្កើត iPad X ដែល​មាន​ក្បាល​ឆក​ យក​លំនាំ​តាម​ទូរស័ព្ទ iPhone X ដែល​មក​ទៅ​ធ្វើ​ឲ្យ​ Fan Apple ធ្លាក់​ថ្លើម ដោយ​សារ​គេ​មិន​ចង់​បាន ipad ដែល​មាន​ Notch (ក្បាល​ឆក) នោះ​ទេ ព្រោះ iPad នៅ​តែ​មាន​គែម​សម្រាប់​ដាក់​កាមេរ៉ា និង​សេនស័រ គ្រប់​គ្រាន់ ។

[youtube src="e3hZS29qwBg"/]

សូម​បញ្ជាក់​ថា​នេះ​គ្រាន់តែ​ជា​ការ​ជជែក​គ្នា​លេង​អំពី​អ្នក​ស្នេហា​គ្រឿង​អេឡិចត្រូនិក​តែ​ប៉ុណ្ណោះ KHGadgets សង្ឃឹម​ថា​ប្រិយមិត្ត​អ្នក​អាន​អាច​បែងចែក​ឲ្យ​ដឹង​អំពី ការ​ព្រាង​ម៉ូដ និង ព័ត៌មាន​បែក​ធ្លាយ ដើម្បី​គ្រាន់តែ​ជា​ការ​ទស្សន៍ទាយ​ និង​ព្យាករណ៍​ទុក​តែ​ប៉ុណ្ណោះ មិន​មាន​ចេតនា​បង្កើត​ព័ត៌មាន​ដើម្បី​​ឲ្យ​តែ​ចុច​មើល​ខាត​ពេល​នោះ​ទេ ។

ទៅ​ថ្ងៃ​ខាង​មុខ KHGadgets និង​រៀបចំ Studio ដើម្បី​បង្កើត​កម្មវិធី Live និយាយ​ពី​បច្ចេកវិទ្យា​ជា​ភាសា​ខ្មែរ ឲ្យ​បងប្អូន​ខ្មែរ​យើង​បាន​ស្វែងយល់​ទាំងអស់​គ្នា ។


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក