Jun 15, 2018

Huawei អនុញ្ញាតិអោយទូរស័ព្ទរបស់ខ្លួនមួយចំនួនដំនើរការបាននូវ Windows 10 តាមសេវាកម្មCloud

និយាយពី Windows លើSmart phone វាដូចជាបុរាណពេកហើយព្រោះសូម្បីតែ Microsoft ក៏បោះបង់គម្រោង Window Phone លើទូរស័ព្ទNOKIA ដែរ។ប៉ុន្តែរនៅតែមានមនុស្ស មួយចំនួន តូចចង់បានសេវាកម្មWindow និងចង់ Update( បន្ទាន់សម័យ) វានៅលើទូរស័ព្ទរបស់ខ្លួន។ ពេលនេះHuawei តែរៀបចំគម្រោងមួយផ្តល់សេវ៉ាកម្ម Windows លើទូរស័ព្ទដៃរបស់ខ្លួននៅ ប្រទេសចិន តាមរយៈ សេវ់ាកម្ម Cloud របស់ខ្លួន ហើយប្រភេទទូរស័ព្ទ ដែលអាចគាំទ្រសេវ៉ាកម្ម នេះបានមានដូចជា:
Huawei P20 និង P20 Pro, Mate 10, Mate RS និង MediaPad M5 tablet។តាមរយយៈ​ការរាយ​ការណ៍​ពី Notebook Italia ក្រុមហ៊ុននេះនបានដាក់អោយប្រើប្រាស់នៅសេវាកម្មថ្មីមួយឈ្មោះថា Huawei Cloud PC រួចមកហើយនៅព្រឹត្តិការណ៍CES Asia 2018 ដែលបើកអោយប្រើប្រាស់អាទិតិត្យ​នេះ​នៅទីក្រុង សៀងហៃ ដែលវាអាចអនុញ្ញាតិអោយWindows ដំនើរការដោយផ្ទាល់តាមរយៈ Huawei Desktop Protocol។
[youtube src="kAorbh5lG0o"/]
 វាពិតជាគួរអោយចាប់អារម្មណ៍ដែរព្រោះអ្នកប្រើប្រាស់ អាចប្រើ ទូរស័ព្ទរបស់​ខ្លួនជំនួសកុំភ្យូទ័របាន ដូចជាវាអាចថតរូប រឺបើកកម្មវីធីផ្សេងៗយ៉ាងរលួន គ្រាន់តែអេក្រង់​វាតូច​ពិបាក​មើលបន្តិច។ ទោះជាយ៉ាងណាយយើងសង្ឃឹមថាថ្ងៃណាមួយ Huawei នឹងបើកសេវ់ាកម្ម​នេះអោយប្រើទូទាំងពិភពលោក។

ប្រភពៈ Android Authority
_____________
By: Stiev Roger

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក