Jun 29, 2018

Huawei នឹង​ចេញ​ទូរស័ព្ទ​សម្រាប់​អ្នក​លេងហ្គេម​ក្នុង​ឆ្នាំ​នេះ និង​ទូរស័ព្ទ​បត់​អេក្រង់​បាន​ក្នុង​ឆ្នាំ​ក្រោយ (2019)

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ហក់​ចូល​ទីផ្សារ​ទូរស័ព្ទ​កម្រិត​អ្នក​លេង​ហ្គេម​មាន Razer Phone របស់​ក្រុមហ៊ុន Razer, ROG Phone របស់​ក្រុមហ៊ុន Asus ជាដើម​ដែល​កំពុង​ល្បី​ ដូច្នេះ​កុំ​ឲ្យ​ស្ងាត់ Huawei ​បាន​ចូល​ខ្លួន​ប្រកួត​ដែរ ដែល​កាល​ពី​ពេល​​ថ្មីៗ​នេះ ក្រុមហ៊ុន Huawei បាន​បង្ហាញ​ពី​ផែនការ​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ចំនួន​សម្រាប់​ស្មាតហ្វូន​របស់​ខ្លួន បើ​​តាម​កិច្ច​សម្ភាសន៍​ លោក Jim Xu ដែល​ជា​ប្រធាន​ពាណិជ្ជកម្ម​របស់​ប្រើប្រាស់ ។ គ្មាន​រូប​បែកធ្លាយ និង​ព័ត៌មាន​អំពី​ទូរស័ព្ទ​ទាំងនោះ​ទេ លាក់​ជិត​ល្អ​ជាង​ Apple ទៅ​ទៀត ។

បើ​តាម​អ្នក​វិភាគ​ ក្រុមហ៊ុន Huawei នឹង​ប្រើ​បច្ចេកវិទ្យា GPU Turbo technology បច្ចេកវិទ្យា​នេះ​ជួយ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​លឿន​ដល់​ទៅ 60% និង​ស៊ី​ថាមពល​តែ 30% ដែល​មាន​វា​ល្អ​សម្រាប់​ជំនួយ​ដល់​​ប្រព័ន្ធ​កាមេរ៉ា ការ​​លេង​ហ្គេម និង​រ៉ាប់រង​ក្រាហ្វិក​ធ្ងន់ៗ ឲ្យ​រត់​បាន​ល្អ ។

ចំពោះ​ទូរស័ព្ទ​ដែល​អាច​បត់​បែន​អេក្រង់​បាន​របស់ Huawei មិន​បាន​បញ្ជាក់​ថា​យ៉ាង​ម៉េច​នោះ​ទេ មាន​តែ​រង់ចាំ​មើល​តទៅ​ទៀត តែ​សូម​រំលឹក​ថា Huawei កំពុង​ល្បី​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ ៣​គ្រាប់ អាច Zoom ចូល​ខ្លាំង​​ជាង​បណ្ដា​ទូរស័ព្ទ​នានា ។ តែ​អ្វី​ទាំងអស់​នោះ​សង្ឃឹម​ថា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ដូច Lenovo Z5 ទៅ​ចុះ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក