Jun 25, 2018

HTC U12+ ទូរស័ព្ទ​លំដាប់​កំពូល​ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង !


រំលឹក​ពី​ក្រុមហ៊ុន HTC ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​នោះ កាល​ពី​មុន​គឺ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ឈាន​មុខ​គេ​ដែល​បាន​ដឹក​ដៃ​ Android ​ឲ្យ​ពិភពលោក​​ទទួល​ស្គាល់ , HTC បាន​បង្កើត​ទូរស័ព្ទ​កាមេរ៉ា​ក្រោយ​២​គ្រាប់​ដើម្បី​អាច​ឲ្យ​ថត​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន រួម​ទាំង Apple យក​គំរូ​តាម ។ ថ្វីត្បិត​តែ HTC នៅ​តែ​ខ្លាំង​ខាង​ផលិត​ តែ​សន្ទុះ​នៃ​អ្នក​គាំទ្រ HTC បាន​ថយ​ចុះ​ជា​រៀងរាល់​ឆ្នាំ ។

ឥឡូវ​នេះ HTC បាន​បញ្ចេញ​លក់​ទូរស័ព្ទ​របស់​ខ្លួន​​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ដល់​ជំនាន់ HTC U12+ ដែល​មាន​មុខងារ​ពិសេស​ប្លែក​ពី​គេ​គឺ បន្ថែម​ការ​ចុច​បញ្ជា​នៅ​ស៊ុម​ទូរស័ព្ទ និង​ខ្នង​ទូរស័ព្ទ​ជា​កញ្ចក់​ថ្លា​ និង​គុណភាព​ថត​សំឡេង​កម្រិត​ខ្ពស់ ។

តួ​ខ្លួន​មាន​ស៊ុម​ជា​អាលុយមីញ៉ូម មាន​មុខងារ​ការ​ជ្រាប​ការពារ​ទឹក​ , បំពាក់​អេក្រង់​ប្រភេទ ​ទំហំ 6 Super LCD 6 អ៊ីញ Resolution 2880 x 1440 ភីកសែល ក្រាល​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 3 ផ្នែក​ខាង​ក្រោយ​ជា​កញ្ចក់​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង ដែល​រៀប​យ៉ាង​មាន​សណ្ដាប់ធ្នាប់ ។

កាមេរ៉ា​ខាង​ក្រោយ​២​គ្រាប់ ទំហំ 12 មេហ្គា​ភីកសែល (1.4 micron, f/1.75) បូក​ជាមួយ 16 មេហ្គា​ភីកសែល Tele (1.0 micron, f/2.6) អាច​ថត​វីដេអូ​បាន​ដល់ 4K @ 60fps និង 240fps @ 1080p ។ ចំណែក​​កាមេរ៉ា​ខាង​មុន​មាន​ទំហំ 8 មេហ្គា​ភីកសែល (1.12 micron, f/2.0) បំពាក់​មុខងារ​ជួយ​សម្អាត​សាច់​មុខ​ឲ្យ​ស្រស់​ស្អាត និង​អាច​ថត​បាន​មុំ  84 ដឺក្រេ ។

ប្រើប្រាស់​ឈីប​កម្រិត​ខ្ពស់ Snapdragon 845 (8 Core) មាន​ល្បឿន CUP 4 x 2.7GHz (សម្រាប់​រត់​កម្មវិធី​ធំៗ) និង 4x1.7GHz (សម្រាប់​រត់​កម្ម​វិធី​ធម្មតា​ដើម្បី​ជួយ​សន្សំសំចៃ​ថ្ម) អម​ម​ក​ជាមួយ​ GPU Adreno 630 ។ មាន Ram 6GB និង​អង្គផ្ទុក​មាន​២​ជម្រើស 64GB និង 128GB អាច​បន្ថែម​កាត microSD បាន។ ដំណើរការ​ដោយ Android 8.0 Oreo ជាមួយ​ប្រព័ន្ធ​ចុច​បញ្ជា HTC Sense ។

កម្លាំង​ថ្ម​របស់ HTC U12+ មាន​ទំហំ 3,500 mAh ជាមួយ​មុខងារ​សាក​ថ្ម​បាន​លឿន Quick Charge 3.0 សាក​តាម​រន្ធ USB Type-C (v3.1) ឯ Bluetooth ជំនាន់​ទី 5.0 ។

KHGadgets នឹង​ធ្វើ​ការ​តាមដាន​ដំណឹង HTC ក៏​ដូចជា Promotion ផ្សេងៗ​ពី​ហាង​លក់​ទូរស័ព្ទ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ទិញ​គ្រឿង​អេឡិចត្រូនិក សូម​ជួយ​ចុច Like ផង​បាទ សូមអរគុណ !

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក