Jun 26, 2018

មនុស្ស​យន្ត​របស់ Google ឈាន​ដល់​កម្រិត​ដែល​មិន​គួរ​ឲ្យ​ជឿ ចេះ​​លោត​​ត្រលប់​ខ្លួន

Boston Dynamics គឺ​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​​សត្វ​យន្ត​ជើង​បួន ​ដែល​​ផ្ដាច់​ខ្លួន​ចេញ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ Google ទិញ​យក និង​បាន​បង្កើត​ការ​ស្រាវជ្រាវ​មនុស្ស​យន្ត​ថែម​ទៀត​ដែរ ។ ពិភពលោក​តែងតែ​ភ្ញាក់​ផ្អើល​នៅ​ពេល Boston Dynamics បង្ហោះ​វីដេអូ​ស្ដី​ពី​របកគំហើញ​ដែល​បាន​រក​ឃើញ​ម្ដង ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​យន្ត និង សត្វ​យន្ត​ទាំង​នោះ​កាន់តែ​មាន​សមត្ថភាព​ល្អ​ៗ រហូត​ដល់​ថ្នាក់​ចេះ​លោត​រំលង​ឧបសគ្គ និង ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ពី​សត្រូវ​ផ្សេងៗ ។

តោះ​កុំ​ឲ្យ​ខាត​ពេល​សូម​មើល​វីដេអូ​នានា​ខាង​ក្រោម​នេះ ៖
[youtube src="vjSohj-Iclc"/]

[youtube src="M8YjvHYbZ9w"/]

[youtube src="-7xvqQeoA8c"/]

យើង​សាក​ស្រម៉ៃ​មើលថា ថ្ងៃ​ណាមួយ​ មនុស្ស​យន្ត និង​សត្វ​យន្ត​ ទាំងនោះ​អាច​ដើរ​តាម​ផ្លូវ​ និង​ជួយ​កិច្ច​មនុស្ស​យើង​បាន​ដូចជា​ជួយ​ យួរ​ឥវ៉ាន់​ឲ្យ​មនុស្ស​​ចាស់ ជួយ​ការពារ​ផ្ទះ មើល​ថែ​សន្តិសុខ​តាម​ដង​ផ្លូវ ពិភពលោក​នេះ​និង​អាច​កាត់​បន្ថយ​ភាព​អវិជ្ជមាន​បាន​មួយ​ផ្នែក ។ តែ​អ្នក​វិទ្យា​នានា​បាន​ធ្វើការ​ព្រមាន​អំពី​ការ​ Hack ចូល​​ប្រព័ន្ធ​ដំណើរការ ​មនុស្ស​យន្ត និង​សត្វ​យន្ត​ទៅ​ជា​ប្រព្រឹត្តិ​អំពើ​ដែល​ស្មាន​មិន​ដល់​មក​មើល​មនុស្ស ។ ដោយ​សព្វ​ថ្ងៃ​នេះ​ពិភពលោក​យើង មិន​អាច​មាន​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ល្អ​នោះ​ឡើយ​ទេ គឺ​មាន​ករណី​គ្រោះថ្នាក់​ចេញ​ពី​ចំណុច​ខ្សោយ​នៃ​អ្នក​សរសេរ​កម្មវិធី​ឲ្យ​រថយន្ត និង សេនស័រ​រថយន្ត​មិន​ទាន់​មាន​ភាព​ឆ្លាតវៃ​គ្រប់គ្រាន់ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក