Jun 19, 2018

នាឡិកា Gear S4 និង​ថេប្លេត Galaxy Tab S4 អាច​នឹង​ចេញ​ក្នុង​ព្រឹត្តិការណ៍សម្ភោជទូរស័ព្ទ Galaxy Note 9

Galaxy Tab S3
ព័ត៌មាន​ទើប​តែ​ទទួល​បាន​នា​ពេល​នេះ​គឺ​ខាង​ក្រុមហ៊ុន​ Samsung និង​បញ្ចេញ Android​ tablet កំពូល​ស៊េរី S ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​កំពូល​ទូរស័ព្ទ Galaxy Note 9 ដូច្នេះ​យើង​មិន​ត្រឹមតែ​បាន​ឃើញ​ទូរស័ព្ទ​តែ​មួយ​នោះ​ទេ នៅ​មាន tablet និង នាឡិកា​ដៃ​ផង​ដែរ។

SamMobile បាន​បញ្ជាក់​របស់​ថា ​ថេប្លេត Galaxy Tab S4 នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​នោះ​ដែរ​នា​ខែ កក្កដា ឬ​ខែសីហា ខាង​មុខ​នេះ​ជាមួយ​ទូរស័ព្ទ Galaxy Note 9 ។ ចំពោះ​លក្ខណៈ​សម្បត្តិ​នៃ Galaxy Tab S4 គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​គេ​អាច​ប៉ាន់ស្មាន​ថា​វា​នឹង​មាន​អេក្រង់​ទំហំ 10.5 អ៊ីញ ប្រើ​អេក្រង់​ប្រភេទ Super AMOLED ដែល​ធ្លាប់​ដាក់​ប្រើ​កាល​ជំនាន់ Galaxy Tab S3 ឆ្នាំ​មុន ត្រង់​ចំណុច​​មិន​ដឹង​ថា ថេប្លេក​កែប្រែ​រូបរាង​​ខុស​ពី​មុន​ឬ​ក៏​អត់​ទេ ប្រើ​មើល​ទៅ​ខាង​ទូរស័ព្ទ​គឺ​មាន​ការ​កែប្រែ​ច្រើន គឺ​គែម​តូច​ជាង​មុន ។

ផ្នែក​ល្បឿន​ដំណើរការ Samsung ប្រហែល​ប្រើ Snapdragon 835 និង​កាមេរ៉ា 13 មេហ្គា​ភីកសែល និង 8 មេហ្គា​ភីកសែល​នៅ​កាមេរ៉ា​មុខ , ដំណើរការ​ដោយ Android 8.1 Oreo ក្នុង​របាយ​ការណ៍​នោះ​បាន​ប្រាប់​ថា​វា​នឹង​មាន​ពណ៌​២​គឺ ខ្មៅ និង​ប្រផេះ ។

Samsung និង​នៅ​តែ​បន្ត​ផលិត​នាឡិកា និង ថេប្លេត បើ​ទោះ​ជា​ទី​ផ្សារ​ថេប្លេត​មាន​ការ​ធ្លាក់​ចុះ​អ្នក​ទិញ សូម្បី​តែ iPad របស់​ក្រុមហ៊ុន Apple ក៏​មាន​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់​ផង​ដែរ ។ ជា​ចុង​ក្រោយ​នេះ​យើង​នឹង​ចាំ​មើល​ព្រឹត្តិការណ៍​សម្ភោជ​ផលិតផល​ថ្មី​ពី Samsung នៅ​ថ្ងៃ​ទី៩ ខែ​សីហា ទាំងអស់​គ្នា ថា​តើ​ Samsung នឹង​បង្ហាញ​អ្វី​ខ្លះ​ក្នុង​ពេល​នោះ ៕
___________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក