Jun 19, 2018

អ្វី​ដែល​អ្នក​គួរដឹង​ពី​ក្រុមហ៊ុន​ផលិត​នាឡិកា​ឆ្លាតវៃ Garmin

Garmin ជា​ក្រុមហ៊ុន​ល្បី​មួយ​ខាង​ផលិត​សំភារៈ​ប្រើប្រាស់​របស់​អាមេរិក ហើយ​បើ​និយាយ​ពី​ក្រុម​ហ៊ុន​​នេះ​ប្រិយមិត្ត​មួយ​ចំនួន​ធំ​ច្បាស់​ជា​មិន​ស្គាល់​នៅ​ឡើយ​ទេ មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​ទៅលើ ផលិតផល​របស់ Apple ច្រើនជាង​ទាំង​នៅ​ស្រុក​ខ្មែរ​យើង និង​នៅ​អាមេរិក។

 ថ្មីៗនេះ Garmin បាន​ប្រឡូក​ខ្លួន​ចូល​មក​ក្នុង​វិស័យ​នាឡិកា​ឆ្លាត វ័យ​ដែល​ជា​ជំហាន​​​​មួយ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍ ហើយ នាឡិកា​របស់​ក្រុមហ៊ុន​នេះ ទៀតសោត ក៏ មាន​តំលៃ​ថ្លៃ​មិនចាញ់ I Watch របស់ Apple ដែរ​
ចុះ​តើ​អ្វី ជា​ចំនុច​ដែល​អ្នក​គួរ​ដឹងពី​នាឡិកា​នេះ​មុន​នឹង​ទិញ​វា?

</b>
[youtube src="y5cbRHUNDkc#action=share"/]
  • ថ្មីៗ​នេះ Garmin បាន​ប្រកាស​នូវ​នា​នាឡិកា​របស់​ខ្លួន​បី​ស៊េរីគឺ៖ Fenix 5 Plus, Fenix 5s Plus, និង FenixFenix 5X Plus 
  • នាឡិកា​ទាំងនេះ​អាច ផ្ទុក​តន្ត្រី​ក្នុង​អង្គ ចង​ចាំ វា​បាន​ច្រើន បទ មាន មុខងារ​Garmin Pay, Galileo និង​មុខងារ​ជាច្រើន​ទៀត...
  • គ្រប់​នាឡិកា​ទាំង បី​ម៉ូដែល​នេះ​អ្នក​អាច​ទិញ​បាន​តែ​នៅ​លើ​វេបសាយ​របស់ Garmiin.com ប៉ុណ្ណោះ ក្នុង​តម្លៃ​ចាប់ពី $699.99
រាល់ Garmin ទាំង​បី​ស៊េរី​មុន Fenix 5,5s និង 5X វា​មាន​នូវ ស៊ែនស័រ​ពិសេស​ដែល វា​អាច​ដឹង​ពី​ស្ថានភាព​នៃ​សុខភាព​របស់​អ្នក​តាមរយៈ​ដៃ​របស់ អ្នក ទូទាត់​ការ​ចំណាយ​មួយ​ចំនួន​ជាមួយ​មុខងារ Garmin Pay តែ​វា​មិនអាច​ផ្ទុក​នូវ​តន្រ្តី​បានទេ។​មូលហេតុ​នេះ​ហើយ បាន​ជា​ក្រុមហ៊ុន​នេះ​សម្រេច​ចិត្ដ​ចេញ​​ម៉ូដែល​ថ្មី​ទាំងបីនេះ ដោយ​បំពាក់​មុខងារ​ថ្មីៗ​ទៀត​និង​កែ​តម្រូវ​មុខងារ​ដែល​មាន​ស្រាប់ ដូចជា៖
  • Garmin Pay ផ្តល់​ភាព​ងាយស្រួល​លើ​ការ​ចំណាយ​ផ្សេងៗ​លឿន និង​ងាយស្រួល
  • តន្ត្រី​​ក្នុង​ម៉ាស៊ីនៈ ចាប់​ពី​ម៉ូដែល​ថ្មីនេះ​ទៅ​វា​អាច​ផ្ទុក​ត្រី​សំរាប់​ខ្លួន​វា​បាន​ហើយ​យ៉ាង​តិច​បំផុត 500 បទ​ហើយ​អ្នក​ក៏​អាច​រៀបចំ Play List របស់​អ្នក​ក្រោយ ​​Download រួច​តាមរយៈ​សេវា Streaming ដូចជា iHeartRadio ជាដើម។ 
  • មុខងារ Galileoៈ​​មុខងារ​ពិសេស​ដែល ជួយ​ដាស់​តៀន​អ្នកប្រើ​ក្នុង​មជ្ឈដ្ឋាន​តានតឹង​ដូច​ជាតាម​ជ្រលង​ជ្រៅៗ​ រឺ​ស្ថានភាព​អាប់​អួួរ​នៃ​តំបន់​ទីក្រុង និង​ដាច់​ស្រយ៉ាល។
  • Pulse Oximaterៈ​មុខងារ​​នេះ មាន​តែ​នៅលើ​Fenix 5X Plus ប៉ុណ្ណោះ​ដែល វា​អាច វាស់ កម្រិត អ៊ុុកស៊ីសែន​ក្នុង​ឈាម ដែល អាច​អោយ​អ្នកប្រើប្រាស់​អាច​ដឹង​អំពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​យ៉ាង​ងាយ។
  • ផែន​ទីៈ មុខងារ​នេះ​មានតែ​នៅ​លើ​នាឡិកា​តម្លៃ​ថ្លៃ​ចាប់ពី Fenix 5X Plus ដែល អាចអោយអ្នក​ធ្វើ​ការកំណត់​ទីតាំង​របស់​អ្នក កំណត់​គោលដៅ​ដែល​ត្រូវ​ចេញ​ដំណីរ​ពីណាទៅណា? ចំងាយ​ផ្លូវ រឹតតែ​ពិសេស​គឺ​វា អាច​នឹងថា​នៅម្ដុំណា​មាន​ចរាចណ៍​កកស្ទះ រឺ​ទូលាយ ងាយស្រួល​សំរាប់​ការ​បើកបរ។
យ៉ាងម៉េច ដែរ​ប្រិយមិត្ត​តើ​លក្ខណៈ​ពិសេស​ប៉ុណ្ណេះ​អាច​អោយ អ្នក​ដក​ចិត្ត​ពី Apple Watch បាននូវ? បើ​និយាយ​ពី​រូបរាង​វា​វិញ​កប់ មើលតែ​វីដេអូ​ទៅ​ដឹង​ហើយ។
         Fenix ទាំងនេះ​ចេញ​លក់ ហើយ​ដោយ​មានតម្លៃ​ដូច​ជាៈ
  • Fenix 5s Plus: $699.99
  • Fenix 5s Plus Sapphire Edition: $799.99
  • Fenix 5 Plus: $699.99
  • Fenix 5 Plus Sapphire Edition: $749.99
  • Fenix 5X Plus: $1,149.99
និយាយទៅ​មុខងារ​ល្អ តែ​តម្លៃ​វិញ​ក៏មិន​ណយដែរ ដូច្នេះ​បើ​អ្នក​មាន​លុយ​ច្រើន​ហើយ​ចង់បាន​នាឡិកា​ល្អ​អាច​​ពិចារណា​ទិញ​បាន។
ប្រភពៈ Android Authority
______________________
By: Stiev Roger

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក