Jun 26, 2018

Facebook បញ្ចេញ​មុខងារ​ថ្មី ប្រាប់​អ្នក​ពី​រយៈពេល​ដែល​អ្នក​ចំណាយ​លើ​កម្មវិធី​របស់​ខ្លួន

ថ្មីៗនេះ​ក្រុមហ៊ុន​យក្ស Facebook បាន​បញ្ចេញ​មុខងារ​ពិសេស​មួយទៀត​ឈ្មោះថា "Your Time on Facebook" គឺអាច​​ប្រាប់​អ្នក​​ថា​ចំនាយ​ពេល​ប៉ុន្មាន​លើ Facebook ហើយ​បើសិន​ជាអ្នកយល់ថា​ការ​ចំ​នាយ​​ពេលវេលា​លើ​រឿង​ខ្លះ​វា​ឥតប្រយោជន៍​អ្នក​អាច​លៃ​ល​ក​កាត់បន្ថយ​ពេលវេលា​ទាំងនោះ​តាម​ការ​គួរ។


​​​ ចំពោះ​ការសរុប​​ពេលវេលា​របស់​វា​អាច​អោយ​អ្នកដឹង​ថា​រយៈពេល​មួយ​សបា្តហ៍​អ្នក​ចំណាយ​ពេល​​​លើ​វា​អស់​ប៉ុន្មាន ហើយ​មួយថ្ងៃ​ប៉ុន្មាន​ម៉ោង? វា​ក៏​អាច​អោយ​អ្នក​កំណត់ សារ ដំណឹង​ដាស់​តឿន​​​នៅពេល​ដែល អ្នក​លេង Facebook លើស ម៉ោង​ដែល​អ្នក​កំណត់។ និយាយ​ទៅ​វាមានភាព​ងាយ​ស្រួល​ម្យ៉ាងដែរ​បើអ្នក​អាចធ្​វើការ​ដាស់តឿន​ខ្លួនឯង​ចំពោះ​ការ​ចំ​នាយ​ពេល​ឥតប្រយោជន៍​លើ Facebook។ វា​ត្រូវបាន​រក​ឃើញ​ដោយ​ចែម្នាក់​ជា​អ្នកលេង Twitter ឈ្មោះ Jan Manchun Wong។
តាម ការ​សង្កេត​កន្លងមក​យើង​ឃើញថា​ឆ្នាំនេះ Facebook បាន​បង្កើត​មុខងារ​ជាច្រើន​សំរាប់​អ្នក​ប្រើ​ប្រាស់​តាំងពី​មាន​ករណី​បែកធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​កាល​ពី​ខែ​​​មុន​មក។

ប្រភព៖ Android Authority
______________________

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក