Jun 29, 2018

ទូរស័ព្ទ DOOGEE ពីរ​ម៉ូដែល​ សំរាប់​អ្នក​មាន​ថវិកា​មធ្យម​មិន​គួរ​មើល​រំលង


Doogee ក៏​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​មាន​ឈ្មោះ​មួយ​នៅ​ប្រទេស​ចិន​ដែរ ដោយ​ក្រុមហ៊ុន​នេះ​ឈរ​លើ​គោលការណ៍​នៃ​ការ​ផលិត​ទូរស័ព្ទ​តម្លៃ​ទាប តែ​គុណភាព​ជាង​គូរ​ប្រជែង​ក្នុង​ទី​ផ្សារ ។  Doogee ចាប់ផ្តើម​ឈាន​ចូល​​ទីផ្សារ​នៅ​ឆ្នាំ 2014 ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ចេញ​ទូរស័ព្ទ​ម៉ូដែល​ខ្ពស់​របស់​ខ្លួន គឺ Doogee Mix4 ដែលមានអេក្រង់ពេញ100% ដែល​វា​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​គួរ​អោយ​ចាប់​អារម្មណ៍។


ងាក​មក​កម្ពុជា​យើង ក្រុមហ៊ុន Doogee ក៏​បាន​បញ្ចេញ​នូវ Doogee ពីរ​ម៉ូដែល​ ដែល​មាន​តម្លៃ​ទាប​តែ​អាច​​ទទួល​យក​បាន នោះ​គឺ Doogee X55 និង Doogee X50 ក្នុង​តម្លៃ 95$ និង 66$ តែ​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​រូបរាង និង កាមេរ៉ា​ភ្លោះ​របស់​វា​វិញ មើល​មួយ​ភ្លែត​អ្នក​ប្រាកដ​ជា​ច្រឡំ​ជាមួយ Phone X មិនខាន។


ចំពោះ Doogee X55 វា​មាន ៖
  • អេក្រង់៖ LCD 5.5 អ៊ីញ វិមាត្រ 18:9 (HD)
  • CPU៖ MT6580 Quard Core 1.3 GHz
  • Memory ៖​1 GB Ram/16 GB Rom
  • Camera  ៖ Rear(8+8)MP/Front 5MP
  • ថ្មរ៖ 2800 mAh
  • Android៖ 7.0
  • មុខងារ៖ ស្គែន​ក្រយៅដៃ​ចំហៀង
ហើយ Doogee X50 វិញ​មាន ៖
  • អេក្រង់៖ LCD 5 អ៊ីញ វិមាត្រ 18:9 (960x480 Pixel)
  • CPU៖ MT6580 Quard Core 1.3 GHz
  • Memory ៖​1 GB Ram/8 GB Rom
  • Camera  ៖ Rear(5+0.3) MP/Front 5MP
  • ថ្ម ៖ 2000 mAh
  • Android៖ 8.1 


ទូរស័ព្ទ​ដៃ Doogee ទាំងពីរ​ម៉ូដែល​នេះ​សុទ្ធ​តែ​ប្រើប្រាស់​ខ្នង​ខាង​ក្រោយ​ ជា​ប្រភេទ​កញ្ចក់ 2.5 D Double​ Class ធន់​នឹង​ភាព​ឆ្កូត ហើយ​ទម្ងន់​របស់​វា​វិញ​ក៏​ធ្ងន់​ល្មម​កាន់​ទៅ​ស្នាប់​នឹង​ដៃ​មែនទែន។ ចំពោះ​អ្នក​ដែល​មាន​ថវិកា​ល្មម រឺ មិន​ចង់​ចំណាយ​ច្រើន​អ្នក​អាច​ពិចារណា​ទៅ​លើ​វា​បាន។
Doogee ​ទាំង​ពីរ​ម៉ូដែល​នេះ​អ្នក​អាច​រក​បាន​នៅ​តាម​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​​យើង​ហើយ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក