Jun 15, 2018

ប្រៀបធៀប​ដង​ទប់​លំនឹង DJI Osmo Mobile 2 រវាង Zhiyun Smooth 4 [មាន​វីដេអូ]

សួស្ដី​ប្រិយមិត្ត KHGadgets ! ថ្ងៃ​យើង​នឹង​បាន​ស្វែងយល់​ពី​ដង​ទប់​លំនឹង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ទីផ្សារ​ពិភពលោក​២​ម៉ូដែល​នោះ​គឺ DJI Osmo Mobile 2 ដែល​ជា​ក្រុមហ៊ុន​ផលិត​កាមេរ៉ា GoPro , Drone សម្ភារៈ​ថត​វីដេអូ​អាជីព​មួយ​ចំនួន​ទៀត និង Zhiyun Smooth 4 ដែល​ជា​ក្រុមហ៊ុន​ចិន​ផលិត​នូវ​ពពួក​ដង​ទប់​លំនឹង​ជា​ចម្បង​​ដើម្បី​ចែកចាយ​ទៅ​ទីផ្សារ​ជុំវិញ​ពិភពលោក ។

និយាយ​ពី​ក្រុមហ៊ុន DJI វិញ​ អ្នក​ដែល​ចូល​ចិត្ត​ការ​ថត​វីដេអូ​ប្រាកដ​ជា​ស្គាល់​ក្រុមហ៊ុន​មួយ​នេះ​ក៏​ព្រោះ​តែ drone របស់​ក្រុមហ៊ុន​មួយ​នេះ​គឺ​វាយ​លុក​ទីផ្សារ​ស្រុក​ខ្មែរ​ខ្លាំង​ជាង​គេ មាន​គ្រឿង​បន្លាស់​ច្រើន ពេល​ខូច​ និង​ចង់​លក់​វិញ មាន​ទីផ្សារ​ទូលាយ ។ ដង​ទប់​លំនឹង​ដែល DJI ផលិត​មាន​ច្រើន​ប្រភេទ តែ​ប្រភេទ​សម្រាប់​ដាក់​ប្រើ​ជា​មួយ​ទូរស័ព្ទ​និង GoPro បាន​គឺ​មាន​តែ​មួយ​នេះ​ទេ​គឺ DJI Osmo Mobile ដែល​មក​ដល់​ពេល​នេះ​មាន​ដល់​ជំនាន់ 2 ក្នុង​ឆ្នាំ ២០១៨។

ចំណែក Zhiyun គឺ​ជា​ក្រុមហ៊ុន​ចិន​ជំនាញ​ផលិត​ដង​ទប់​លំនឹង​នេះ​ដែរ​ តែ​តម្លៃ​ធូរ​ជាង DJI បន្តិច​ជា​ ចំពោះ​ដង​ទប់​លំនឹង Zhiyun មាន​ច្រើន​សណ្ឋាន​ដែរ តែ​សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ និង​កាមេរ៉ា​ថត​សកម្មភាព​ខ្នាត​តូច​ Gopro គឺ​មាន​២​ម៉ូដែល Zhiyun Smooth 4 និង Zhiyun Smooth Q ។

លក្ខណៈ​របស់ DJI Osmo Mobile 2 ៖

  • ActiveTrack ចាប់​សកម្មភាព​ស្វ័យប្រវត្តិ
  • Motionlapse ថត​វីដេអូ​ timelapse
  • Zoom Control ប៊ូតុង​ពង្រីក​ពង្រួម
  • ថត​រូប​សន្លឹក​ផ្គុំ​ខ្នាត​ធំ Big Panaroma
  • ថ្ម​សាក​កាន់​បាន 15 ម៉ោង
  • ទំងន់ 480 ក្រាម
  • ទំហំ​ 72 x 113 x 295 មីលីម៉ែត្រ
  • ក្នុង​ប្រអប់ : ដង​មួយ និង ខ្សែ​សាក​ថ្ម​មួយ​ខ្សែ

លក្ខណៈ​របស់ Zhiyun Smooth 4 ៖

  • ActiveTrack ចាប់​សកម្មភាព​ស្វ័យប្រវត្តិ
  • Motionlapse ថត​វីដេអូ​ timelapse
  • Zoom Control ប៊ូតុង​ពង្រីក​ពង្រួម​លក្ខណៈ​បង្វិល
  • ថត​រូប​សន្លឹក​ផ្គុំ​ខ្នាត​ធំ Big Panaroma
  • ថ្ម​សាក​កាន់​បាន 12 ម៉ោង
  • ទំងន់ 547 ក្រាម
  • ទំហំ​ 123 x 105 x 328 មីលីម៉ែត្រ
  • ក្នុង​ប្រអប់ : ដង​មួយ ខ្សែ​សាក​ថ្ម​មួយ​ខ្សែ ជើង Tripod មួយ ប្រអប់​ស្នោ​មួយ

សូម​មើល​វីដេអូ​ប្រៀបធៀប​ខាង​ក្រោម​នេះ ៖

[youtube src="47Q_iQu_Dq4"/]
ការ​ប្រៀប​ធៀប​ឃើញ​ថា គុណភាព​នៃ​ការ​ទប់​លំនឹង​គឺ​ប្រហាក់​ប្រហែល​គ្នា តែ DJI Osmo Mobile 2 គឺ​ខ្លាំង​ខាង​ Software ជាង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ចាប់​សកម្មភាព​ដេញ​តាម​ថត​ដោយ​ស្វ័យប្រវត្តិ​បាន​ល្អ​ជាង ។

ក្រុម​ហ៊ុម​ការងារ KHGadgets និង​ធ្វើ​ការ​តេស្ត​ផ្ទាល់​ៗ​បើ​មាន​ឱកាស​បាន​សាកល្បង​ប្រើ ។ សូម​អរគុណ​ដែល​បាន​ចូល​មើល កុំ​ភ្លេច​ចុច Like នៅ Page Facebook និង​ចែក​រំលែក​អត្ថបទ​នេះ​បន្ត​ទៀត​ផង
_________________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក