Jun 17, 2018

របៀប​មើល​ជំនាន់ Bluetooth លើ​កុំព្យូទ័រ​របស់​អ្នក


Bluetooth គឺ​ជា​បច្ចេកវិទ្យា​តភ្ជាប់​ដោយ​អត់​ខ្សែ​មួយ​ដែល​នៅ​តែ​ពេញ​និយម ជា​ពិសេស​ការ​បញ្ជា​គ្រឿង​អេឡិចត្រូនិក​ក្នុង​ផ្ទះ ឬ​ឧបករណ៍​រយៈ​ខ្លីៗ ដូចជា ​ផ្ទេរ​ឯកសារ​ទៅវិញ​ទៅ​មក ក្ដារចុច កណ្តុរ អំពូល​ភ្លើង ។ Bluetooth ចាប់ផ្ដើម​មាន​ភាព​ប្រសើរ​ច្រើន​នៅ​ជំនាន់​ទី 4.0 ហើយ​នា​ពេល​នេះ Bluetooth បាន​អភិវឌ្ឍន៍​ឈាន​ដល់​ជំនាន់ 5.0 ​មាន​បំពាក់​លើ​ទូរស័ព្ទ​ដែល​ចេញ​ក្នុង​ឆ្នាំ 2018 នេះ ដែល​អនុភាព​របស់ Bluetooth 5.0 អាច​បញ្ជូន​ទិន្នន័យ​ដល់ 2 Mbit/s និង រយៈ​ចម្ងាយ​ដល់ 40 ទៅ 400 ម៉ែត្រ តែ​ជាក់​ស្ដែង​​មិន​ដល់​ប៉ុណ្ណឹង​ទេ ។

KHGadgets សូម​ជូន​គន្លឹះ​កុំព្យូទ័រ​មួយ​ : របៀប​មើល​ថា​​កុំព្យូទ័រ​ដែល​មាន​ Bluetooth មក​ស្រាប់​នោះ តើ​មាន​ជំនាន់​ទី​ប៉ុន្មាន? ដើម្បី​អាច​ដឹង​សូម​ចុច​ចូល​ទៅ ៖

1 - វិធី​មើល​ដោយ​មិន​ត្រូវ​ការ​កម្ម​វិធី​បន្ថែម

- ចុច​គ្រាប់​ចុច Win + X ដើម្បី​បើក​ Start Menu និង​ជ្រើស​យក Device Manager
- ចុច​សញ្ញា​ព្រួញ​ពី​មុខ​ពាក្យ Bluetooth អ្នក​នឹង​ឃើញ Bluetooth ផ្សេងៗ​ទៀត
- ចុច​ម៉ៅ​ស្ដាំ​លើ​ឈ្មោះ​ Bluetooth របស់​អ្នក រួច​យក Properties
- ចូល​ទៅ​ផ្នែក Advanced សូម​ផ្ទៀង​មើល​ជំនាន់ firmware ដោយ​មើល​លើ LMP មាន​ជំនាន់​ដូចជា ៖
  • LMP 9.x – Bluetooth 5.0
  • LMP 8.x – Bluetooth 4.2
  • LMP 7.x – Bluetooth 4.1
  • LMP 6.x – Bluetooth 4.0
  • LMP 5.x – Bluetooth 3.0 + HS
  • LMP 4.x – Bluetooth 2.1 + EDR
  • LMP 3.x – Bluetooth 2.0 + EDR
  • LMP 2.x – Bluetooth 1.2
  • LMP 1.x – Bluetooth 1.1
  • LMP 0.x – Bluetooth 1.0b

2 - ប្រើ​កម្មវិធី Bluetooth Version Finder

វិធី​នេះ​លោកអ្នក​គ្រាន់តែ​ទាញយក និង​ ធ្វើ​ការ​ពន្លា​ឯកសារ Zip រួច​ចុច​២​ដង​ដើម្បី​ដំណើរការ​កម្មវិធី​ដោយ​មិន​បាច់​ដំឡើង​ឡើយ ។
_________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក