Jun 17, 2018

រូបភាព​ផ្សព្វផ្សាយ​​ភាពយន្ត​ខ្មែររឿង «ទារុណកម្ម​ ខ្មោច» ពី​ផលិតករ​រឿង​ខ្មោច​ដើម​ចេកជ្វា និង រឿង​ធ្មប់

មុន​នេះ​បន្តិច​នៅ​ទំព័រ​ផ្លូវការ​នៃ​រោង​បញ្ចាំង​​ភាព​យន្ត Major Cineplex Cambodia ដែល​ជា​រោង​ភាព​យន្ត​ឈាន​មុខ​នៅ​ប្រទេស​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​មួយ​សន្លឹក​អំពី​រឿង​ខ្មែរ​ថ្មី ដែល​មាន​ចំណង​ជើង​ថា «ទារុណកម្ម​ ខ្មោច» ដែល​ជា​ភាសា​អង់គ្លេស​ដាក់​ថា The Torment of Ghost មាន​រូបភាព​លលា​ក្បាល និង​បញ្ជាក់​អក្សរ​ថា ពី​អ្នក​ដឹកនាំ​រឿង ខ្មោច​ដើម​ចេកជ្វា និង រឿង​ធ្មប់ ដ៏ល្បាញ​និង​ទទួល​បាន​ជោគជ័យ​កន្លង​មក ។ ខ្សែ​ភាព​យន្ត​មួយ​នេះ​រួម​សហការ​ផលិត​ដោយ​ផលិត​កម្ម​២​ធំៗ ដែល​ជំនាញ​ផលិត​រឿង​ខ្មោច ដែល​គេ​ដឹង​ថា រឿង​ខ្មៅ​និង​រឿង​កំប្លែង គឺ​មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា ។

ចំពោះ KHGadgets វិញ​គឺ​រីករាយ​ដែល​បាន​ឃើញ​ខ្សែ​ភាព​យន្ត​ខ្មែរ​ចេញ​ជា​ហូរហែ តែ​សម្រាប់​ខ្ញុំ​ដែល​មាន​បទពិសោធន៍​ខាង​រចនា​ពុម្ព​អក្សរ​ខ្មែរ​អស់​ជា​ច្រើន​ឆ្នាំ​នេះ យើង​ឃើញ​ថា ការ​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរ​មិន​បាន​ត្រឹមត្រូវ​ទេ ដែល​ពុម្ព​អក្សរ​ចំណង​ជើង​មក​ស៊ី​នឹង​សាច​រឿង​ខ្មោច ។ ហើយ​មិន​ទាន់​ដឹង​ថា​ខាង​ផលិតកម្ម​បាន​ទិញ​សិទ្ធ​ប្រើប្រាស់​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​នោះ​ឬ​អត់​ទេ កន្លង​មក​គឺ​ខ្សែ​ភាពយន្ត​ខ្មែរ​ភាគ​ច្រើន​ រាប់​ទាំង​ខ្សែភាពយន្ត​បរទេស​ដែល​ដាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា មិន​បាន​ទិញ​សិទ្ធ​ប្រើប្រាស់​ពី​អ្នក​បង្កើត​ទេ គឺ​ប្រើប្រាស់​ឲ្យ​មិន​គោរព​សិទ្ធិ ។

KHGadgets សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ផលិកម្ម ហាង​ទំនិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មេត្តា​គិតគូរ​ទិញ​សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ​ពី​អ្នក​ដែល​ខំ​បង្កើត​មួយៗ​រាល់​ខែ ឲ្យ​ពួក​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​បន្ត​ផលិត​ពុម្ព​អក្សរ​ខ្មែរ​បន្ត​ទៀត ព្រោះ​ជាក់ស្ដែង​អ្នក​រចនា​ពុម្ព​អក្សរ លែង​ឃើញ​បង្កើត​ពុម្ព​អក្សរ​អស់​ហើយ ឲ្យ​តែ​យ៉ាងៗ​ហ្នឹង​មិន​រលាយ​ទើប​វា​ចម្លែក សូមអរគុណ ។
__________________
អត្ថបទ​ដោយ អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក