Jun 18, 2018

Avengers: Infinity War ក្លាយ​ជា​ភាពយន្ត​ទី 4 ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​​អាច​រក​ចំណូល​លើស​ 2 ពាន់​លាន​ដុល្លារ

មាន​ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​បាន​ចូល​ទស្សនា ​ខ្សែ​ភាព​យន្ត​ប្រតិដ្ឋ​បែប​​​​វីរបុរស (Superhero Movies)​ មាន​សមត្ថភាព​លើស​ពី​មនុស្ស​ធម្មតា និង​ស្នេហា​យុត្តិធម៌ ការពារ​ពិភពលោក​ពី​សត្រូវ​ ឈ្លានពាន​មក​ពី​ភព​ដទៃ ដែល​ចង់​សម្លាប់​មនុស្ស​ឲ្យ​អស់​ពាក់​កណ្ដាល និង​ជីវិត​នៅ​ភព​ដទៃ​ទៀត​ ដើម្បី​ឲ្យ​កាឡាក់ស៊ី​ទាំង​មូល​មាន​តុល្យភាព ។ ថ្វីបើ​សម្លាប់​​ផុយៗ​តែ​ទឹក​ចិត្ត​ Thanos ចង់​ឲ្យ​កាឡាក់ស៊ី​ ដែល​មាន​ភព​ជា​ច្រើន​ជាមួយ​ជីវិត​ជា​ច្រើន បាន​រស់​នៅ​ល្អ​ប្រសើរ​យូរ​អង្វែង មិន​ចង់​ឃើញ​ជីវិត​ដែល​រស់​នៅ​លើស​ដែន​កំណត់​នោះ​ទេ ។

ចំពោះ​ខ្សែ​ភាពយន្ត​ដែល​អាច​​រក​ចំណូល​បាន​ច្រើន​ដល់​ខ្ទង់​ 2 ពាន់​លាន​ដុល្លារ​ឡើង​នោះ គឺ​មាន​ដូចជា ៖
  1. Titanic (1997) លុយ​ផលិត 200 លាន​ដុល្លារ រក​ចំណូល​វិញ​បាន 2.187 ពាន់​លាន​ដុល្លារ
  2. Avatar (2009) ​លុយ​ផលិត 246 លាន​ដុល្លារ រក​ចំណូល​វិញ​បាន 2.788 ពាន់​លាន​ដុល្លារ
  3. Stars Wars: The Force Awakens (2015) លុយ​ផលិត 306 លាន​ដុល្លារ រក​ចំណូល​វិញ​បាន 2.068 ពាន់​លាន​ដុល្លារ
  4. Avengers: Infinity War (2018) ​លុយ​ផលិត 316 ទៅ 400 លាន​ដុល្លារ រក​ចំណូល​វិញ​បាន 2.020 ពាន់​លាន​ដុល្លារ
ចំពោះ​រឿង Avengers: Infinity War មាន​អ្នក​ខ្លះ​​មើល​តែ​ម្នាក់ឯង​រហូត​ដល់​ជាង 40 ដង គឺ​ថា​មើល​មិន​ចេះ​ធុញ ដដែលៗ បើ​គិត​ជា​លុយ​ក៏​មិន​តិច​ដែរ ។ KHGadgets មើល​បាន​ម្ដង​ គឺ​មើល​ជា​ 3D ធម្មតា រូបភាព​អត់​ស្អាត​ទេ សង្ឃឹម​ថា​គេ​និង​យក​រឿង​នេះ​ចាក់​បញ្ចាំង​លើ​ខ្នាត iMAX ម្ដង​មើល ព្រោះ​រោង​ភាពយន្ត iMAX ដែល​ធំ​លំដាប់​ពិភពលោក​ទើប​តែ​សម្ភោជ​រួច តែ​មិន​ទាន់​មាន​រឿង​វិទ្យាសាស្ត្រ ឬ Superhero ណា​ដែល​ទាក់ទាញ​អ្នក​មើល​នៅ​ឡើង​ទេ ។

តោះ​មើល​ឈុត​ផ្សព្វផ្សាយ​ខ្លីៗ​បន្តិច​មើល៍
[youtube src="QwievZ1Tx-8"/]

Avengers: Infinity War នឹង​ចេញ​ភាគ​ទី 2 នៅ​ឆ្នាំ 2019 ខាង​មុន​នេះ ដូច្នេះ យើង​នឹង​បាន​ដឹង​អំពី Thanos ថា​តើ​គាត់​ទទួល​បាន​លទ្ធផល​អ្វី​បន្ទាប់​ពី​សម្លាប់​ជីវិត​ក្នុង​កាឡាក់ស៊ី​អស់​ពាក់​កណ្ដាល​ ? ក្រុម​ការងារ KHGadgets និង​ផ្សាយ​ពី​​ព័ត៌មាន​ខ្សែ​ភាពយន្ត​ថ្មីៗ​​បន្ថែម​ទៀត សូម​ជួយ​ចុច Like និង Share ផង​បាទ សូម​អរគុណ !
_______________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក