Jun 18, 2018

Apple ប្រហែល​ជា​អាច​ផលិត​ដុំ​កល់​កុំព្យូទ័រ iMac និង Macbook

បើ​តាម​កិច្ច​សម្ភាសន៍​ថ្មី​មួយ​ បាន​បង្ហើប​ថា​លោក Tim Cook ដែល​ជា CEO ក្រុមហ៊ុន Apple បាន​ចេញ​បទបញ្ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន ​ដោយ​ឲ្យ​បុគ្គលិក​​ឈរ​ធ្វើការងារ​ នៅ​ម៉ោង​ដែល​បាន​កំណត់​ដោយ​នាឡិកា​វ័យ​ឆ្លាត Apple Watch ដើម្បី​ជួយ​ដល់​សុខភាព​បុគ្គលិក​កុំ​ឲ្យ​អង្គុយ​ជាប់​ពេល​ម៉ោង​ធ្វើការ ដែល​ជា​ប្រភព​អាច​កើត​ជំងឺ​មហារីក​ ជា​ពិសេស​គឺ​ឫដូងបាត ។

ស្ដាប់​មើល​ទៅ​​ Apple បាន​គិតគូរ​ពី​សុខភាព​បុគ្គលិក​របស់​ខ្លួន​ខ្លាំង​ណាស់ ដែល​សូម្បី​តែ​ ឈរ​អង្គុយ ក៏​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ទៅ​តាម​កាល​កំណត់​ដែរ ! ពិត​មែន​ហើយ នាឡិកា Apple Watch ធ្លាប់​បាន​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​ករណី ពី​សេចក្ដី​ស្លាប់ ដូច្នេះ​បើ​យើង​អនុវត្ត​មុខងារ​ដែល​មាន​ក្នុង​នាឡិកា ​Apple Watch នោះ​យើង​នឹង​អាច​កាត់​បន្ថយ​បាន​ជំងឺ​មួយ​ចំនួន ក្នុង​ពេល​បំពេញ​ការងារ​។

តើ​ការ​ដល់​ម៉ោង​ឲ្យ​បុគ្គលិក​ឈរ​ធ្វើការងារ បុគ្គលិក​អាច​ឈរ​ចុច​កុំព្យូទ័រ​លើ​តុ​ដែល​មាន​រយៈ​កំពស់​សម្រាប់​អង្គុយ​ធ្វើការ​នោះ​បាន​ដែរ​ឬ​ទេ? ដោយ​មើល​ទៅ​រូបភាព​គំរូ​នេះ​យើង​ឃើញ​ថាកុំព្យូទ័រ iMac ត្រូវ​បាន​កល់​ឲ្យ​ខ្ពស់​ពី​តុ ដើម្បី​ងាយស្រួល​សម្លឹង​​​អេក្រង់​កុំព្យូទ័រ iMac ដែល​កុំព្យូទ័រ​មិន​អាច​បង្ហូត​អេក្រង់​ឲ្យ​ខ្ពស់​ជាង​ធម្មតា​បាន ខុស​ពី​ពពួក Monitor ក្រុមហ៊ុន​ផ្សេង​អាច​បង្ហូត​ឲ្យ​ខ្ពស់​ជាង​ធម្មតា​បាន ដោយ​មិន​បាច់​ប្រើ​ដុំ​កល់​លើ​តុ​ដែល​មើល​ទៅ «អាក្រក់​មើល​ពេកក្រៃ» ។

ដូច្នេះ KHGadgets យល់​ឃើញ​ថា Apple ត្រូវ​រចនា​ជើង iMac ឲ្យ​អាច​ហូត​ខ្ពស់​ជាង​​នេះ ឬ​មួយ​ក៏ Apple ចង់​ផលិត​គ្រឿង​បន្ថែម​ឲ្យ iMac នោះ​គឺ​ ដុំ​កល់​ iMac !!!! ដើម្បី​កើប​លុយ​មួយ​ប្រាវ​ទៀត :D ។  ជាទូទៅ​ផលិតផល​របស់ Apple ផលិត​មួយៗ​តែងតែ​មាន​គ្រឿង​បន្ថែម​ជានិច្ច គ្រាន់តែ Apple Pencil គឺ​មាន​គ្រឿង​បន្ថែម​មិន​ចេះ​តិច​មុខ ។

ដើម្បី​អាច​ឲ្យ​អេក្រង់​កុំព្យូទ័រ ឬ iMac ប្រើ​បាន​ទាំង​ក្នុង​ពេល​អង្គុយ​និង​ឈរ​ធ្វើការ គឺ​ត្រូវ​រចនា​ជើង​ទម្រ​ដែល​អាច​ហូត​ចុះ​ឡើង​បាន មិន​មែន​​ស្រួល​ដូច​អ្វី​ដែល​យើង​និយាយ​នោះ​ទេ កាលណា​កុំព្យូទ៧រ​ទាប​ជាង​អ្នក​ប្រើប្រាស់​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្នង​អ្នក​ប្រើ​ទៅ​ថ្ងៃ​ខាង​មុខ ចុង​ក្រោយ​ក្រុមហ៊ុន​គឺ​ជា​អ្នក​ទទួល​ចេញ​ថ្លៃ​ព្យាបាល​បុគ្គលិក ។

បើ​មាន​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​ការ​រចនា iMac សម្រាប់​អាច​ឲ្យ​ធ្វើការ​នៅ​ពេល​ឈរ​បាន KHGadgets និង​ធ្វើ​ការ​ចុះ​ផ្សាយ​បន្ត​ទៀត សូម​ជួយ​ចុច Like និង Share សូម​អរគុណ !
_________________________
អត្ថបទ​ដោយ : អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក