Jun 17, 2018

តើ​ក្រុមហ៊ុន​ទូរស័ព្ទ​ណាខ្លះ​ដែល​នឹង​បំពាក់​បច្ចេកវិទ្យា 5G នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន?

5G ជា​បច្ចេកវិទ្យា​អ៊ីនធឺណិត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​ខណៈ​ពេល​នេះ​យើង​កំពុងតែ​ប្រើប្រាស់​នៅប្រព័ន្ធ4G ដែល​មាន​ល្បឿន​លឿន​គួរសម​ប្រើ​លើ​ទូរស័ព្ទ​ដៃ​របស់​យើង​តាម​រយៈ​ក្រុមហ៊ុន ស៊ីម​កាត​ផ្សេងៗ។ ថ្មីៗនេះ​មាន​ការ​ប្រកាស​មួយ​ចេញ​ពី​ក្រុមហ៊ុន​យក្ស​ខាង​ផលិត​ឈីប QualColmm ថា​ពួកគេ​នឹង​ផលិត​ឈីប​ជំនាន់​ក្រោយ​ចាប់ពី​ស៊េរី SnapDragon 855ទៅដែលអាច ទ្រទ្រង់​នូវ​បណ្តេញ 5Gទាំងការប្រើប្រាស់លើស៊ីមកាត និង​កា​រចាប់ Wi-Fi។


 ម្យ៉ាងវិញទៀត​បើ តាម​ប្រភព​បែកធ្លាយ ពី​បរទេស​មក​ថា មាន​ក្រុមហ៊ុន មួយ​ចំនួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទៅ ហើយ​ដើម្បី​បំពាក់​បច្ចេកវិទ្យា​នេះ​លើ ទូរស័ព្ទ​របស់​ខ្លួន​ចាប់ពី​ឆ្នាំ ​2019 តទៅ ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​មាន​ដូចជា៖
  1. ក្រុមហ៊ុន LG LG G8
  2. ក្រុមហ៊ុន HTC HTC U13
  3. ក្រុមហ៊ុន SAMSUNG Galaxy S10
  4. ក្រុមហ៊ុន Google Pixel 4 
ក្រៅពី​ក្រុមហ៊ុន​ទាំងបួន​ខាង​លើ​នេះ​យើង​ក៏​លេច​លឺ​ព័ត៌មាន​ជាច្រើន​ដែល​អះ​អាង​ថា​បណ្តា​ក្រុម​ហ៊ុន​ចិនធំៗក៍នឹងបំពាក់5G លើ​ទូរស័ព្ទ​​របស់​ខ្លួន​ដែរ​ហើយ​យើង​ក៏​សង្ឃឹម​ថា​អាច​ឃើញ​វា​​នៅ​លើ Oppo Find X ដែល​សម្ពោធ​​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ។


បើ​តាម​ការ​បញ្ជាក់​របស់ QualColmm ថា​ពពួក​ទូរស័ព្ទ​ព្ទ​ពពួក​ដៃគូ​ជា​មួយ (Verizon, AT&T,T-Mobile and Vodafone) មួយចំនួន​ត្រូវ បាន​គេ​ធ្វើតេស្ត​សាកល្បង​រួច​​មក​ហើយ ហើយក៏​គ្រោង​នឹង​ដាក់​វា​អោយ​ប្រើប្រាស់ពេញលេញនៅឆ្នាំ 2020 ផង ដែរ។ ដូច្នេះ​​យើង​មានតែ​រង់ចាំ​​មើល វា​ទាំងអស់គ្នា​នៅពេល​អនាគត​ដ៏ ឆាប់​ៗខាងមុខ​នេះ ៕

ប្រភពៈបរទេស
______________
By Stiev Roger

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក