Jun 21, 2018

10 កម្មវិធី​​ល្អៗ​សម្រាប់​កត់ត្រា Note លើ​ទូរស័ព្ទ Android ដែល​អ្នក​គួរ​ដឹង​និង​ប្រើប្រាស់

ជា​ទូទៅ​​ទោះ​ជា​ទូរស័ព្ទ​អេក្រង់​ស​ខ្មី​Nចុច​ពិល​ក៏​មាន​មក​ស្រាប់​កម្មវិធី​សម្រាប់ Note កត់ត្រា​​ទុក​ជា​អក្សរ ហើយ​រហូត​មក​ដល់​ទូរស័ព្ទ​សម័យ​នេះ​​ទូរស័ព្ទ​ឆ្លាតវៃ​នីមួយៗ​តែងតែ​មាន​មក​ស្រាប់​នូវ​កម្មវិធី Note ដែល​មាន​មុខងារ​សមរម្យ​មួយ អាច​រហូត​ដល់​ភ្ជាប់​ទៅ​ទុក​ក្នុង​អ៊ីនធឺណិត​ក៏​មាន ដែល​ជួយ​ឲ្យ​ការ​បាត់​បង់​កំណត់ត្រា​របស់​លោកអ្នក​ ក្នុង​កម្រិត​សឹងតែ​មិន​បាត់​បង់​​ឡើយ ។

KHGadgets សូម​ណែនាំ​លោកអ្នក​កុំ​ប្រើ​កម្មវិធី Note ដែល​មក​ស្រាប់​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ បើសិន​លោកអ្នក​មាន​កំណត់ត្រា​សំខាន់ៗ​ដែល​មិន​ចង់​ឲ្យ​គេ​ដឹង ។ ព្រោះ​ថា​បើ​លោកអ្នក​ប្រើ​កម្មវិធី​ដែល​មក​ស្រាប់​ជាមួយ​ទូរស័ព្ទ​ដែល​លោកអ្នក​ទិញ​នោះ វា​មិន​ទាមទារ​ឲ្យ​យើង​បង្កើត​គណនី​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​នៅ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទៅ​ថ្ងៃ ក្រោយ​នៅ​ពេល​ចង់​ប្ដូរ​ទូរស័ព្ទ​ម៉ាក​ផ្សេង​ប្រើ និង​មួយ​វិញ​ទៀត​ប្រើ​សេវាកម្ម Note ផ្សេងៗ​អាច​ជួប​ប្រទះ​នឹង​ការ​ភ្លេច Password ។

ដូច្នេះ KHGadgets សូម​​ណែនាំ​សេវាកម្ម​ដែល​ងាយស្រួល​កត់​ត្រា​នោះ​គឺ Google Keep ដែល​មិន​ត្រូវ​ការ​គណនី​អ្វី​ផ្សេង​ក្រៅ​​តែ​ពី Gmail ដែល​លោកអ្នក​ Sign In ក្នុង​​ទូរស័ព្ទ​ស្រាប់​នោះ​ទេ ។ សូម​បញ្ជាក់​ថា​លោកអ្នក​ត្រូវ​មាន​គណនី Gmail ផ្ទាល់​ខ្លួន​មួយ​ សូម​កុំ​ប្រើ​របស់​គេ​ដាច់​ខាត ។ គណនី Gmail គឺ​មាន​សារៈ​សំខាន់​សម្រាប់ Sign In ទាញ​យក​កម្មវិធី​យក​មក​ដំឡើង និង​មុខងារ​ backup រូបភាព​ទុក​ចូល​ក្នុង​ Google Photo បើ​លោកអ្នក​ប្រើ Gmail អ្នក​ដទៃ​ហើយ​ភ្លេច​ខ្លួន​ថា​បាន​បើក​មុខងារ​ backup រូបភាព​នោះ ហើយ​មិន​ចេះ​បិទ​វា នោះ​រូបភាព​ដែឡ​អ្នក​ថត​ទាំងអស់​នឹងត្រូវ​រត់​ទៅ​ចូល​ក្នុង Google Photo ដែល​ធ្វើ​ឲ្យ​ម្ចាស់​គណនី​ដែល​ដាក់ Gmail គាត់​ជាមួយ​ទូរស័ព្ទ​លោកអ្នក ដឹង​ថា​អ្នក​មាន​រូបភាព និង​វីដេអូ​អ្វី​ រួម​ជាមួយ​ការ​ប្រើប្រាស់ Google Keep ផង​ដែរ ។

ត្រប់​មក​ក្រោយ​វិញ​ Google Keep គឺ​វា​រក្សាទុក​ការ​ប្រើប្រាស់​កម្មវិធី​របស់​វា​ក្នុង​អ៊ីនធឺណិត ដែល​ងាយស្រួល​ទាញ​យក​មក​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ឧបករណ៍​ទាំងអស់ មិន​ថា​ប្រើ​ផលិតផល iOS MacOS WindowsOS AndroidOS Web ជា​ដើម ។

តែ​បើ​លោកអ្នក​យល់​ថា​សេវាកម្ម Google Keep មាន​មុខងារ​មិន​គ្រប់គ្រាន់​តាម​ថា​ប្រើប្រាស់​របស់​លោកអ្នក​នោះ KGadgets សូមណែនាំ​កម្មវិធី 9 ទៀត​ដែល​ខ្លះ​មាន​មុខងារ​សម្បូរ​បែប​មែនទែន តែ​ត្រូវ​បាន​គិត​លុយ​ជា​ឆ្នាំ បើ​អ្នក​ត្រូវការ​មុខងារ​ទាំងនោះ សូម​ស្វែងរក​មើល​ខាង​ក្រោម​នេះ ៖

ចុច​លើ​ឈ្មោះ​ចូល​ទៅ​ទាញយក

2- ColorNote ជា​កម្មវិធី​ដែល​ពេញ​និយម​មួយ ដែល​ជួយ​រក្សា​ទុក​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​លោកអ្នក​បាន លក្ខណៈ​ពិសេស​របស់​វា​គឺ​អាច​ផ្លាស់ប្ដូរ​ពណ៌​ងាយស្រួល​ចំណាំ ។

3- Evernote នេះ​ល្បី​យូរ​ហើយ​ដែល​កាល​ពី​មុន Free តែ​ឥឡូវ​គិត​លុយ​បើ​អ្នក​ចង់​បាន​មុខងារ​ពេញ​លេញ​​របស់​ កម្មវិធី​នេះ​មាន​មុខងារ​សម្បូរ​បែប​ខ្លាំង ។

4- FairNote ជា​កម្មវិធី​ទើប​ចេញ​ថ្មី មាន​មុខងារ​សាមញ្ញ ប្រើ​​រូបរាង​ដូច UI របស់ Android ដូច្នេះ​បើ​លោកអ្នក​ចង់​បាន​កម្មវិធី Note ដែល​មាន​រូបរាង​ស៊ី​គ្នា​នឹង Android នោះ កម្មវិធី​នេះ​គឺ​ល្មម​ប្រើ ។

5- FiiNote ជា​កម្មវិធី​កំពុង​តែ​ជោគជ័យ​ដែរ កម្មវិធីនេះ​មាន​មុខងារ​​អាច​ឲ្យ​យើង​គូស​បាន ដែល​សាក​សម​សម្រាប់​ទូរស័ព្ទ​ដែល​ប្រើ​ប៊ិក ។
 

6- LectureNotes ជា​កម្មវិធី​ល្អ​សម្រាប់​សិស្ស​និស្សិត និង អ្នក​ academic វា​មាន​មុខងារ​អាច​កត់ត្រា​បាន​សឹង​គ្រប់​មុខ បង្កើត​ឡើង​តម្រូវ​ចិត្ត​អ្នក​ដែល​កំពុង​សិក្សា អាច​ឲ្យ​កត់ត្រា​បាន​ងាយស្រួល ។
[youtube src="cS0fl36ICf4"/]

7- Omni Notes នេះ​គឺ​ជា​កម្មវិធី​ Note មួយ​ទៀត​ដែរ ដែល​មាន​រូបរាង​ស៊ី​គ្នា​នឹង Android ការ​រចនា​បង្ហាញ​ Note ដែល​កត់​ត្រា​រួច​មាន​លក្ខណៈ​ងាយស្រួល​មើល ។

8- Microsoft’s OneNote ជា​កម្មវិធី​សម្រាប់​ពួក​អ្នក​ធ្វើការ​ ជា​ពិសេស​អ្នក​ប្រើ​កុំព្យូទ័រ Surface ហើយ​ចង់​យក note ទៅ​ធ្វើ​ការ​បន្ត​​ពី​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ​វិញ មុខងារ​សម្បូរ​​បែប​ខ្លាំង​ណាស់ ។

9- SomNote ជា​កម្មវិធី​ដែល​រចនា​ឡើង​ជាមួយ​ពណ៌​ស្រទន់ សម្រាប់​អ្នក​ចូលចិត្ត​ពណ៌​របៀប​នេះ មុខងារ​ពិសេស​របស់​វា​គឺ​ដាក់​លេខ​សំងាត់​ឲ្យ Note បាន ។

10- Simple Notes សម្រាប់​អ្នក​កត់ត្រា​រយៈ​ពេល​ខ្លីៗ​ហើយ​លុប​ទៅ​វិញ ផ្ទាំង​កម្មវិធី​ងាយស្រួល​មើល និង​អាច​ទាញ​ទៅ​ដាក់​នៅ Home Screen បាន​មើល​ដោយ​មិន​បាច់​ចុច​បើក ។

_______________________
អត្ថបទ​ដោយ : អាក្បាលធំ



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក